ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ស ថេត បានដង្ហែកឋិនទានរបស់សម្តេចក្រឡាហោម ស ខេង ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តរតនៈសិលាក្របៅថ្មី

1 ខែ មុន 110 តូ សុផល

ខេត្តព្រៃវែង៖ ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត

បានដង្ហែកឋិនទានរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តរតនៈសិលាក្របៅថ្មីដែលស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។

កឋិនទានរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ នឹងដង្ហែទៅវត្តចំនួន៣៥វត្តនៅក្នុងខេត្តព្រៃវែង និងខេត្តបាត់ដំបង ហើយក្នុងមួយវត្តៗ ប្រគេនបច្ច័យ៧០លានរៀល។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ស ថេត ក៏បានប្រគេនបច្ច័យសង្កត់ត្រៃចំនួន២លានរៀល និងទេយ្យទានផ្សេងៗ សព្វគ្រប់។

សូមអនុមោទនា សូមអនុមោទនា សូមអនុមោទនា!!!!!!!!

ហេតុផល៤យ៉ាងដែលកម្ពុជាប្រារព្ធពិធីបុណ្យកឋិនទាន៖
១. បុណ្យកឋិនទាន ជាទានដែលមានផល្លានិសង្ឃខ្ពស់ ទទួលបានទាំងអ្នកធ្វើ និងភិក្ខុសង្ឃដែលជាអ្នកក្រាលគ្រង
២. លើកទឹកចិត្តចំពោះព្រះសង្ឃ ដែលបានចំណាយពេល ៣ខែ ក្នុងការសិក្សារៀនសូត្រ ក្បួនច្បាប់ ធ៌មវិន័យ និងប្រតិបត្តិបានត្រឹមត្រូវតាមគន្លងពុទ្ធបញ្ញាតិ
៣. ដោយហេតុ មានការជឿជាក់លើការកសាងសមិទ្ធផលនានាក្នុងទីអារាម មានការីកចំរើនជាបន្តបន្ទាប់
៤. ដោយហេតុថា អាយុសង្ខាមិនទៀង មានតែការសន្សំបុណ្យកុសលទុកពីជាតិនេះទេ ដែលអាចជួយរំដោះទុក្ខទោសចម្លងទៅជាតិក្រោយបាន ៕

សាធុ សាធុ សាធុ!!!!!!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!