ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋស្នើ សម្ដេចតេជោ ហ៊ុន សែន ជួយមើល លោក ហោជិនវីរៈ យុទ្ធ អភិបាលស្រុកអន្លង់វែង យកដីរដ្ឋ និង ដីរាស្រ្ដលក់ ផង

3 សប្តាហ៍ មុន 216 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ ពលរដ្ឋស្នើរ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន មេត្តាជួយដាក់កំលាំងធ្វើអធិការកិច្ចចំពោះលោកហោជិនវរៈ យុទ្ធ អភិបាលស្រុកអន្លង់វែងផង។ ដែលកំពុងតែល្បីរន្ទឺសុះសាយពេញនគរ ថាដីបឹងរម្យនីយដ្ឋានផ្ទះតាម៉ុក យកធ្វើកម្មសិទ្ធិរបស់ខ្លួន ដីរដ្ឋ បូកនិង ដីព្រៃរបស់រដ្ឋ និងដីប្រជាពលរដ្ឋ ត្រូវបានឃុបឃិតជាមួយអ្នកមានអំណាចមួយក្ដាប់តូច​ និងសុរិយោដី យកលក់គ្មានសល់។

រហូតមានដីការរបស់សាលាដំបូងខេត្តឧត្ដរមានជ័យ កោះហៅអោយចូលខ្លួន បំភ្លឺជាបន្តរបន្ទាប់ដែលត្រូវបានប្រជាពលរដ្ឋ ជាម្ចាស់ដីប្ដឹងទៅតុលាការ ជាច្រើនករណីករព្រោះតែប្រើអំណាចចៅហ្វាយស្រុក ដើរំលោភយកដីគេឯងគ្រប់ទឹសទី។

ជាក់ស្ដែងនៅថ្ងៃទី២៦ខែតុលាឆ្នាំ២០១៨នេះ លោកហោជិនវរះ យុទ្ធ ត្រូវចូលបំភ្លឺនៅសាលាដំបូងខេត្តឧត្ដរមានជ័យជុំវិញ សុំនំរឿង ថ្មីមួយផ្សេងទៀត ទៀត បន្ទាប់ពី លោកសេង ស៊ន់ ទៅតុលាការ ទាមទាជម្ងឺចិត្ត ៥០ម៉ឺនដុល្លា ដែលត្រូវបានសាលាដំបូងខេត្តឧត្ដរមានជ័យបញ្ជូនដីការ ជូនដំណឹងទៅក្រសួងមហាផ្ទៃ។

នេះករដោយសាតែអាងខ្លួនជាចៅហ្វាយស្រុក មានអំណាចគ្រប់គ្រាន់ ក្នុងការរំលោភយក ដីរាស្រ្ដ និង ដីរដ្ឋ តើអោយប្រទេសជាតិ ប្រជាពលរដ្ឋ និងប្រមុខរាជរដ្ឋាភិបាលរំពឹងអីទៀត។

ដែលចៅហ្វាយស្រុកររូបនេះ កំពុងតែល្បីរន្ទឺ ថាគ្មានចៅហ្វាយ ស្រុកណាធ្វើដូចបានឡើយបើព្រាបធាប ទៅនិងចៅហ្វាយស្រុកនៅ ទូទាំង២៥រាជធានី ខេត្ត និយាយអោយខ្លី គឺគ្មានពីរទេ នៅនគរខ្មែរទាំងមូល ។
នេះបើលោកហោជិន វីរៈយុទ្ធ ទៅថ្ងៃក្រោយ មានអំណាចធំជាងនេះទៀត រាស្រ្ដនៅទូទាំងនគរនិងវឹកវរទឹកភ្នែក ជាក់ជាមិនខានឡើយ។

ហេតុនេះ សូម សម្ដេចតេជោ ហ៊ុន សែន ដែលជានាវា សន្តិភាព ដែលបានយកជីវិតសាច់ស្រស់ឈាមស្រស់ធ្វើជាដើមទុនដើម្បីប្ដូរ យកសន្តិភាពជូនប្រទេសជាតិនិងប្រជា ទាំងមូល។

មេតាជួយមើលផង កុំអោយជះឥទ្ធិពលអាក្រក់ដល់ប្រមុខថ្នាក់ដឹកនាំដែលលោកមិនបានដឹងរឿងអីនោះ។

ព្រោះ លោក ហោជិនវរៈ យុទ្ធ អភិបាលស្រុកអន្លង់វែងសព្វថ្ងៃនេះ អាងឆន្ទានុសិទ្ធ ប្រើ អំណាចជិះជនគាបសង្កត ធ្វើបាបរាស្រ្ដខ្លាងណាស់ ផ្ទុយពីគោលនយោបាយរបស់ប្រមុខថ្នាក់ដឹកនាំ របស់រាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ហើយបើសម្ដេចជួយរាស្រ្ដ មិនទាន់ពេលវេលាទេ រាស្រ្ដប្រាកដជាទឹកភ្នែកហើយ ហើយដីជាសម្បត្តិរដ្ឋក៍អស់គ្មានសល់ដែនៅពេលនេះ៕ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ