ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)

12 ខែ មុន 1735 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២០:៣០នាទី កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានធ្វើការបង្រ្កាបជាក់ស្ដែង ករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ដែលប្រព្រឹត្តនៅចំណុចមុខ ហាង PARK CAFE ទីតាំងផ្ទះលេខ៧០១ ផ្លូវលេខ១២៨ កែងផ្លូវលេខ២៥៧ ក្រុមទី៣៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២០:៣០នាទី ដោយឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ កែវ ភារាជ្យ ហៅ រាជ្យ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ  ជាអ្នកបើកម៉ូតូ ។

សមត្ថកិច្ចចាប់យកវត្ថុតាងម៉ូតូម៉ាក Honda C125 ស៊េរី2013 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BT- 9725 ចំណែក បក្សពួកឈ្មោះ សុខ រ៉ាម៉ន ហៅ ម៉ន ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកអង្គុយក្រោយ ធ្វើសកម្មភាពឆក់បាន យកទូរស័ព្ទដៃរបស់ជនរងគ្រោះគេចខ្លួនបាត់  ឃាត់ខ្លួន នៅចំណុចផ្លូវបេតុង ភូមិទ្រា១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ រួចបញ្ជូនយកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួររកបក្សពួកបន្ត ។

 សមត្ថកិច្ចបានបន្តទៀតថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១១:០៥នាទី កំលាំងផ្នែកព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ទៀតឈ្មោះ សុខ រ៉ាម៉ន ជាអ្នកអង្គុយក្រោយធ្វើសកម្មភាពឆក់ ឃាត់ខ្លួននៅចំណុចផ្ទះជួល ផ្លូវបេតុង ក្រុម ទី៣ ភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងទូរស័ព្ទដៃជនរងគ្រោះមកវិញ រួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីវិធីច្បាប់ ។

    

ជនសង្ស័យ ឈ្មោះ សុខ រ៉ាម៉ន ហៅ ម៉ន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ  មុខរបរ កម្មករ សំណង់ ផ្ទះជួល ផ្លូវបេតុង ក្រុមទី៣ ភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកបានរួមមាន៖  ទូរស័ព្ទដៃមួយគ្រឿងម៉ាក VIVO V11 ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់ យកទៅ)  បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើរសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ