ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋក្របួចជនសង្ស័យចូលលួចទ្រព្យសម្បត្តិម្នាក់ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ២

3 ខែ មុន 20 តូ សុផល

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ចូលលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋទាំងព្រលឹមអុលម្ចាស់និងពលរដ្ឋក្របួចជាប់ ស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងរួចប្រគល់ទៅឲ្យនគរបាល ចាត់ការតាមផ្លូវច្បាប់ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅម្តុំផ្ទះជួលស្ថិតនៅក្រុម២ ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក សៅ សារិទ្ធនាយរងប៉ុស្តិ៍ចោមចៅ២បានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ចែម រដ្ឋា ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិជង្រុកឃុំជង្រុកស្រុកគងពិសីខេត្តកំពង់ស្ពឺ។

លោក សៅ សារិទ្ធ បានបន្តថាមុនពេលកើតហេតុ ម្តុំផ្ទះដែលមានបន្ទប់ជួលច្រើននោះមានសភាពស្ងាត់ ដោយកម្មករចេញដំណើរធ្វើការ អស់ ភ្លាមនោះស្រាប់តែឃើញជនសង្ស័យខាងលើ ប្លែកមុខចេញពីបន្ទប់ជួលរបស់កម្មករ ក៏ហៅអោយឈប់ តែជនសង្ស័យនោះមិនព្រមឈម ហើយបានរត់គេចខ្លួន ទើបស្រែកអោយប្រជាពលរដ្ឋជួយដេញចាប់បានតែម្តង ទើបថាជាចោរ នាំគ្នាវាយម្នាក់មួយដៃម្នាក់មួយជើង ទ្រមខ្លួន ហើយបានប្រគល់ទៅអោយសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ២ ធ្វើការសាកសួរបន្ថែម ដើម្បីបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការទៅតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!