ព្រឹតិ្តការណ៍ថ្មីៗ

យោធាសឹករងក្រុងសំរោងផ្ទុះអាវុធមួយគ្រាប់គំរាមកម្មកររត់បាតជើងសរព្រាត ព្រោះចរចារជាមួយថៅកែឈើមិនត្រូវថ្លៃគ្នា

3 សប្តាហ៍ មុន 143 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ យោធាសិករងក្រុងសំរោង​ផ្ទុះអាវុធមួយគ្រប់ គុំរាមចាប់ឈើទៅលើក្រុមកម្មករអូសឈើនៅតាមបន្ទាត់ព្រំដែន រត់បាតជើងសរព្រាត គេចខ្លួនពូនអាត្មា នៅពេលមន្រ្ដីយោធានោះចរចារមិនត្រូវថ្លៃគ្នាជាមួយនិងថៅកែឈើនៅតំបន់នោះ។

ពលរដ្ឋនៅក្នុងហេតុការណ៍បានអោយដឹងថា ការផ្ទុះអាវុធ បង្ករឡើងដោយកងកំលាំងយោធា សឹករងកងអនុសេនាធំលេខ៨នៃសឹករងក្រុងសំរោង ចំនួនពីរូប​ ទីមួយឈ្មោះ ចាន់ និងឈ្មោះ ស៊ុននៅវេលា ម៉ោង៩ព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨ ស្ថិតនៅចំណុចអូទឹកចោល ផ្លូវឫស្សីតោង​ ភូមិត្រពាំងត្រាវ ឃុំអន្សាយរាក់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។

ប្រពលរដ្ឋរស់នៅភូមិខាងលើជាច្រើនគ្រួរសារបានលើកឡើងថា មន្រ្ដីយោធាសឹករងឈ្មោះចាន់ដែលល្បីខាងជម្រិតទាប្រាក់ពីពួកគាត់ថាករជាអ្នករកស៊ីបទល្មើសឈើនៅលើខ្នងភ្នុំតំបន់ខាងលើនោះដែ។

ក្រុមពល រដ្ឋបានលើកឡើងបន្ថែមថា ជាច្រើឆ្នាំមកហើយពួកគាត់ត្រូវបានយោធាសឹករងក្នុងសំរោង បានធ្វើសកម្ម ភាពយង់ឃ្នងឃោឃៅខ្លាំងណាស់មកលើ ពួកគាត់ទៅ ជីកករកាយគល់បេងនិងកាត់ឈើបង្គោលរបងករត្រូវក្រុមយោធាខាងលើសំឡុតកំហែងជម្រិតទាប្រាក់តាមតែអំពើចិត្ត ពេលខ្លះគេយក១០ម៉ឺន ២០ម៉ឺនទៅ១០០ដុល្លា ទោះជាពួកគាត់យកឈើទាំងនោះមកលក់ខាតករពួកគេត្រូវតែយកយកប្រាក់តាមវីដែលពួកគេទាមទាអោយទល់តែបានដែ ពោលគឺថាហុតឈាមរា​ស្រ្ដ ទាំងរស់តែម្ដង ។

លោកឧត្ដមសេនីយ៍ទោ​ តុន ញាន មេបញ្ជាការសឹករងខេត្តឧត្ដរមសនជ័យ បានអោយដឹងថា មេបញ្ជាការរងគរ ពិតជាបានបាញ់អាវុធខ្លីមួយគ្រាប់ពិតប្រាកដ មែន ព្រោះតែកាំភ្លើងចាប់តាំងពីបើកមកមិនដែលបាញ់សាកល្បងមួយ ដង ងណាឡើយ ហើយបាញ់នៅកណ្ដាលព្រៃនៅ ឯលើភ្នំឯណោះ ពីព្រោះលោកបានដាក់បទបញ្ជាអោយកងកំលាំល្បាតការពារមិនអោយពលករឆ្លងដែនកាប់ឈើ ទើបធ្វើអោយកម្មករទាំងនោះខ្លាំងខ្លាំងនិងរាយការបំប៉ោង។ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ