ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឆក់កាបូប

1 ឆ្នាំ មុន 65 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២០ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនស្ស័យចំនួន ០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកកាបូបប្រាក់) នៅចំណុចមុខក្រសួងពាណិជ្ជកម្ម ផ្លូវសហពន្ធ័រុស្សី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាហេតុការណ៍នេះ បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ គេចខ្លួន០១នាក់ ធម្យោបាយម៉ូតូ០១គ្រឿង ស្លៀកពាក់ស៊ីវិល ។

ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់មាន ឈ្មោះ ឈុន សុធីរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។

ជនរងគ្រោះចំនួន០១នាក់ ឈ្មោះ សៀង សុភាព ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរបុគគលិកឯកជន ស្នាក់នៅភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

សម្ភារៈបន្សល់ទុក ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាប៉ិក ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1HD-3022។

សម្ភារៈបាត់បង់ ៖គ្មាន ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារបាននាំគ្នាជិះម៉ូតូ តាមផ្លូវសហព័ន្ធរុស្សី ក្នុងគោលបំណងទៅហូបអី ពេលជនរងគ្រោះធ្វើដំណើរតាមផ្លូវដល់ចណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងមកជិកជនរងគ្រោះ រួចបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ តែជនរងគ្រោះឃើញបានទាញកាបូបរបស់ខ្លួនពីជនសង្ស័យ ធ្វើឲ្យដួលម៉ូតូទាំង០២ រួចប្តីជនរងគ្រោះ បាននាំគ្នាឃាត់ខ្លួនជនសង្ស័យភ្លាមនោះកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមបានទៅដល់ចំណុចកើតហេតុ ឃើញក៍ធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសសួនៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ តែម្តងរួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ វីត គេចខ្លួន ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ