ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលស្រុកសំឡូតចាប់ខ្លួនបុរសសង្ហារពីរនាក់ករណីប៉ុនប៉ងរំលោភ

2 ខែ មុន 109 តូ សុផល

បាត់ដំបង៖បុរសពីរនាក់ប៉ុនប៉ងរំលោភនារីម្នាក់មិនបានសម្រេចត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកសំឡូតឃាត់ខ្លួនក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ។

ករណីនេះជនសង្ស័យបានធ្វើសកម្មភាពនៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃធំ ឃុំកំពុងល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីរមន្ត្រីនគរបាលស្រុកសំឡូតបានអោយដឹងថា៖ជនសង្ស័យឈ្មោះ៖ទី១-ញន ឌី ភេទប្រុស អាយុ១៨ឆ្នាំ ទី២- ឈ្មោះ ខិ ឈាន់និត ភេទប្រុស អាយុ ២២ ឆ្នាំ រីឯនារីរងគ្រោះឈ្មោះ វ៉ុន ស្រីម៉ាប់ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។

ក្រោយពីនគរឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់យកមកសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្តបាត់ដំបងដើម្បីចាត់ការបន្តទៅតាមនិតិវធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!