ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ដដឹកឈើ ប្រណិតរបស់ឈ្មោះ ឈឿង សក្ក័ ចេញពីតំបន់ នគបាលវរ:ការពារព្រំដែន គោក លេខ៧០២ ឆ្ពោះទៅស្រុកអន្លង់វែងសមត្ថកិច្ច បង្ក្រាបបានល្បីថា បាត់ឈើជាងពាក់កណ្ដាល

3 សប្តាហ៍ មុន 79 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី ២៥ខែតុលា ឆ្នាំ២០១៨ នេះមានសេចក្ដីរាយការណ៍មកថា រថយន្ដដឹក ឈើ របស់មេឈ្មួញឈ្មោះឈឿងសក្ក័ ដែលបានធ្វើសកម្មភាព ដឹកជញ្ជូនចេញ ពីតំបន់ នគបាលវរ:ការពារព្រំដែនគោលេខ៧០២ ក្រោមការគ្រប់គ្រងរបស់លោក វរ:សេនីយ៍ឯក គង់ សុខាន់ ឆ្ពោះទៅទីរួមស្រុកអន្លង់វែង ត្រូវបានសមត្ថកិច្ចអន្លង់វែងបង្ក្រាបបាននិងបញ្ជូនទៅរក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែងកាលពីថ្ងៃទី២០ខែតុលាកន្លងទៅថ្មីៗនេះល្បីថាបាត់ឈើជាងពាក់កណ្ដាល ។

ប្រភពច្បាស់ការបានបង្ហើបអោយដឹងថាចំនួន ឈើដែលដឹកចេញពីតំបន់នគបាលវរ:ការពារព្រំដែនគោកលេខ៧០២ សង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យកាលពីថ្ងៃទី២០កន្លងទៅថ្មីៗមានចំនួន២៦ដុំ ជាប្រភេទឈើនាងនួន ដែលមានមុខកាត់ធំៗ ពោលគឺពេញរថយន្ដ ដល់តំបូល តែម្ដង ដែលមេឈ្មួញទិញអស់ចំនួនពីពាន់ប្រាំរយដុល្លា ២៥០០$។

សមត្ថកិច្ចបានបញ្ជាក់ថាពេលដេញប្រម៉ាញ់តាមរថយន្ដដឹកឈើនោះពិតជាមានឈើពេញរថយន្ដមែន តែមកដលើចំណុចភូមិអូសាម៉រ ឃុំត្រពាំងតៅ បានរត់ចូលផ្ទះ ឈ្មោះណែមរួចទាញឈើចេញពីរថយន្ដដាក់និងផ្ទះឈ្មោះណែមខ្លះ រួចបន្ដរបើករថយន្ដ រត់ចេញគេចខ្លួន ពេលបង្ក្រាបបានមានឈើចំនួន១២ដុំ យកពេលយកទៅរក្សាេទុកនៅសង្កា់រដ្ឋបាលព្រៃឈើអន្លង់វែង ត្រូវមេព្រៃអន្លង់វែង ស៊ីដាច់បាត់អស់ឈើពីដុំធំៗទៀតនៅសល់តែក្នុងរបាយការណ៍បាលព្រៃឈើតែ១០ដុំតែប៉ុណ្ណោះ។

លោកអ៊ឹម សាវរិទ្ធ នាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យបានអោយដឹងតាមទូសព្ទ័ថាក្នុងរបាយការណ៍មានតែចំនួន១០ដុំ ស្មើរ៣ផ្លានកន្លះ ទេ ដែលចំនួនឈើនេះសមត្ថកិច្ចថាមានចំនួន១២ដុំ រីឯប្រភព បានបង្ហើបថាចំនួនឈើពិតប្រកដដែលបានដឹកចេញពីអូស្មាច់ចំនួន២៦ដុំជាប្រភេទឈើប្រណិតប្រភេទ នាងនួន ។ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ