ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថក្រុងភ្នំពេញ ចាប់ឃាត់រថយន្តគ្លីនិករស្មី ចេញដឹកយកជនរងគ្រោះ ល្មើសនឹងសេចក្តីណែនាំ

2 ខែ មុន 95 តូ សុផល

ភ្នំពេញ ៖ រថយន្តគ្លីនិកឯកជន ដែលចេញដឹកយកជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ឧប្បត្តិហេតុផ្សេងៗក្នុងរាជធានីភ្នំពេញ សព្វថ្ងៃនេះ ឃើញថាចេញដឹក បើកបរ យ៉ាងសេរី មិនបានគោរពទៅតាមគោលការណ៍ច្បាប់ដែលក្រសួងសុខាភិបាល បានហាមឃាត់កន្លងមក ទាំងសេវាដឹកជញ្ជូន ទាំងបើកបរ ឃើញថាតាមចិត្តដោយសេរី អ្នកក្រ ជនអនាថា របួសធ្ងន់ នោះក្រុមរថយន្តគ្លីនិកទាំងនោះមិនដឹកយកឡើយ ដឹកបានតែជនរងគ្រោះណា មានទ្រព្យសម្បត្តិ សាច់ឈាមជាអ្នកមាន ជនរងគ្រោះមានរបស់ទ្រព្យ ម៉ូតូទំនើប ឡាន ទើបឡានពេទ្យឯកជនទាំងនោះដឹកយកទៅសង្រ្គោះ ព្យាបាល នៅគ្លីនិករបស់ខ្លួន ហើយម្យ៉ាងវិញទៀត មន្ទីរ ក្រសួងសុខាភិបាល បានប្រកាសណែនាំរួចហើយ រថយន្តគ្លីនិកឯកជន មិនអនុញាតិឲ្យចេញដឹកជនរងគ្រោះ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗ ទើបនៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចឃាត់ចាប់រថយន្តមួយគ្រឿង របស់គ្លីនិករស្មី ដែលពលរដ្ឋ ធ្លាប់ស្គាល់ប្រាប់ថា មានម្ចាស់ អ្នកស្រី ខឹម រ៉ានី ត្រូវបានអាវុធហត្ថក្រុងភ្នំពេញ បង្ក្រាបចាប់ឃាត់ បន្ទាប់ពី រថយន្តខាងលើ ចេញដឹកជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ដេញតាមចាប់រហូតដល់គ្លីនិករស្មី នៅមុខព្រលានយន្តហោះ ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កន្លងមក មន្ទីរ ក្រសួងសុខាភិបាល បានប្រកាសណែនាំ ដល់ម្ចាស់គ្លីនិកឯកជន មិនអនុញាតិឲ្យចេញដឹកជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗ ដឹកបានតែអ្នកជម្ងឺរបស់គ្លីនិករបស់ខ្លួន ទើបនៅវេលាម៉ោងខាងលើ សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង របស់គ្លីនិករស្មី យកទៅអាវុធហត្ថក្រុងភ្នំពេញរួមទាំងអ្នកបើកបរផងដែរ ចំណែកជនរងគ្រោះម្នាក់ដែលរថយន្តគ្លីនិករស្មីដឹកយកទៅនោះ ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនយកទៅមន្ទីរពេទ្យកាល់ម៉ែត ។

តាមការលើកឡើងរបស់មហាជនបានឲ្យដឹងថា សេចក្តីប្រកាសណែនាំ របស់មន្ទីរ ក្រសួង ហាក់បីដូចជាគ្មានសុពលភាព ក្នុងការទប់ស្កាត់ផង សង្ស័យមានបុគ្គលមួយចំនួន ក្នុងមន្ទីរ ក្រសួងសុខាភិបាល មានចំណែក ភាគហ៊ុន តាមបណ្តាគ្លីនិកឯងជនទាំងនោះផង ទើបឡានគ្លីនិកទាំងនោះហ៊ានចញដឹកជនរងគ្រោះដោយសេរីយ៉ាងនេះ អ្នកក្រ ជនអនាថា មិនខ្ចីរវល់ដឹកឡើយ ដឹកបានតែអ្នកមាន ហើយរថយន្តគ្លីនិកឯកជនសកម្មខាងដណ្តើមគ្នាចេញដឹកជនរងគ្រោះរាល់ថ្ងៃ មានរថយន្ត សុធារិទ្ធ បែកចាន គ្លីនិករស្មី មុខព្រលាន គ្លីនិកសួគ៌ា ស្ពានដែក ទាំងយប់ទាំងថ្ងៃរត់ប្រជែងដណ្តើមគ្នាដឹក ។

តែទោះជាយ៉ាងណាក្តី ឡានគ្លីនិកឯកជនកន្លងមក ក៏ត្រូវបាន សមត្ថកិច្ច បង្ក្រាបចាប់ឃាត់ ជាបន្តបន្ទាប់ដែរ មកដល់យបថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នេះរថយន្តគ្លីនិករស្មី មួយគ្រឿងទៀតហើយ ត្រូវបានអាវុធហត្ថ ឃាត់នាំទៅ សាកសួរនៅទីបញ្ជាការអាវុធហត្ថក្រុងភ្នំពេញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!