ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសមុខដំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ

2 ឆ្នាំ មុន 2 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ វេលាមោ៉ង៩.០០ នាទីព្រឹក ដោយអនុវត្តន៏តាមបទបញ្ជារបស់ឯកឧត្ដម នាយឧត្ដមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីប្រកាសមុខដំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថចំណុះមជ្ឈមណ្ឌល ក្រោមអធិបតីភាពឯកឧត្ដម ឧត្ដមសេនីយ៏ទោ ស សំបូរធន នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ។ នៅក្នុងពិធីនេះនាយទាហាននៃកងរាជអាវុធហត្ថដែលត្រូវប្រកាសចូលកាន់មុខដំណែងមានចំនួន១៥នាក់(នាយករងមជ្ឈមណ្ឌលចំនួន៦នាក់) និងនាយទាហាន នាយទាហានរង ដែលត្រូវបំពាក់ឋានន្តរសក្តិមានចំនួន២៤នាក់ សរុបរួមចំនួន៣៩នាក់។

image image image image image image image image}

បន្ថែមយោបល់របស់អ្នក

យោបល់