ព្រឹតិ្តការណ៍ថ្មីៗ

តើឯកឧត្ដមឱម យិនទៀង គិតយ៉ាងណា? ចំពោះលោក ហោជិនវីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង និងលោកស្ដើងវ៉ានណេត រឿងដីរាស្រ្ដក៍យកដីរដ្ឋក៍យកលក់តាមតែអំពើចិត្ត

3 សប្តាហ៍ មុន 67 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ តើឯកឧត្ដមឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) គិតយ៉ាងណា? ចំពោះរឿងអាស្រូវលោកហោជិន វីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង និងលោកស្ដើងវ៉ាន់ណេតប្រធានការិយ៉ាល័យភូមិបាល
ដែលកំពុងតែល្បី បែកធ្លាយជាបន្តរបន្ទាប់ ក្នុងការយកដីបឹងរម្យនិយដ្ឋាន ផ្ទះតាម៉ុកធ្វើជាកម្មសិទ្ធ
យកដីរដ្ឋរាប់សិបហិចតាលក់ និងយកដីរាស្រ្ដជាច្រើនកន្លែងទាំងធ្វើកម្មសិទ្ធខ្លួនឯងផងនិងលក់ផង។
ជាក់ស្ដែងលោកហោជិនវរៈយុទ្ធ អភិបាលស្រុកអន្លង់វែង ឃុបឃិតជាមួយ លោកស្ដើងវ៉ាន់ណេត ប្រធានការិយាល័យភូមិបាល វាស់វែងធ្វើបណ្ណ័កម្មសិទ្ធរបស់ខ្លួន យកដីជុំវិញផ្សារអន្លង់វែង ក្នុងភូមិអូជញ្ជៀន ឃុំ អន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។
ត្រូវបានម្ចាស់ដី លោកសេងស៊ន់ ប្ដឹងទៅតុលាការទាមទាជុំងឺចិត្ត៥០ម៉ឺនដុល្លា។មិនតែប៉ុណ្ណោះ និងនាំគ្នាទៅយកដីប្រជាពលរដ្ឋនៅចំណុចអូក្រវ៉ាន់ ក្នុងភូមិលំទងចាស់ឃុំលំទងស្រុកអន្លង់វែងចំនួន50ហិកតាលក់បន្ថែមទៀត ពេលនេះម្ចាស់ដី ជា ពលរដ្ឋ៤០គ្រួសារស់នៅភូមិលំទងចាស់ឃុំលំទង សូមអំពាវនាវដល់ថ្នាក់ដឹកនាំជួយរកយុត្តិធម៌ និងមានដីជាច្រើនកន្លែងផ្សេងៗទៀត ដែលលោកហោជិនវរៈយុទ្ធយកជាកម្មសិទ្ធនិងលក់។
ជុំវិញករណីបំពានយកដី សម្បិត្តរាស្រ្ដ និងយកដី ប្រជាពលរដ្ឋតាមតែអំពើរចិត្តបែបនេះ តើឯកឧត្ដមឱម យិន ទៀង គួរតែលើកយកមកពិចារណាដែរឺទេ?រឺករចង់ទុកអោយមន្រ្ដីខិលខូច ប្រព្រឹត្តអំពើពុករលួយ និងគាបសង្កត់រាស្រ្ដ តាមតែអំពើចិត្ត ដែលធ្វើផ្ទុយពីគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលរហូតទៅ៕ប៉ែន នួន

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ