ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តលាយបេតុង និងរថយន្តដឹកថ្ម បើកជែងគ្នាម្ខាងឡើងសួនបុកផ្ទាំងប៉ាណូ ម្ខាងបើករត់បាត់

3 សប្តាហ៍ មុន 63 តូ សុផល

ភ្នំពេញ៖ពិតជារឿងស្មានមិនដល់រថយន្តបែនដឹកដីបើកជែងជាមួយរថយន្តលាយស៊ីម៉ង់ត៍លទ្ធ

ផលចុងក្រោយម្ខាងឡើងបុកស្លាកបាន់ណូរលើសួនម្ខាងបើករត់បាត់ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១១និង៣៩នាទីថ្ងៃទី២៤តុលា២០១៨នៅផ្លូវហាណូយ(១០១៩)ភូមិ អន្លង់ក្ងានសង្កាត់ឃ្មួញខណ្ឌសែនសុខ។

អ្នកបើករថយន្តឡើងសួនឈ្មោះ ធី ចាន់រិទ្ធ អាយុ២១ឆ្នាំមុខរបរបើបររថយន្តលាយស៊ីម៉ង់ត៍ស្នាក់នៅភូមិជំរៅសង្កាត់គោករការខណ្ឌព្រែកព្នៅ។ចំណែកម្ខាងទៀតបើករថយន្តបែនដឹកដីពណ៌ត្រេអីុមិនចាំស្លាកលេខក្រោយកៀររថយន្តលាយស៊ីម៉ង់ត៍បុកស្លាកបាន់ណូនិងឡើងសួនហើយបានបើកកេចទៅមុខបាត់។

ប្រភពបានឲ្យដឹងថាមុនកើតហេតុឃើញរថយន្តលាយស៊ីម៉ង់ត៍ខាងលើបើកមកពីត្បូងទៅជើងដោយពេលនោះមានរថយន្តបែនដឹកដីពណ៌ត្រេអីុមិនចាំស្លាកលេខបើកជែងប្រដេញគ្នាពីក្រោយផងខណះមកដល់ចំណុចខាងលើរថយន្តបែនដឹកដីក៍បានខោករថយន្តលាយស៊ីម៉ង់ត៍បណ្តាលអោយរេចង្កូតទៅឆ្វេងដៃបុកបុកស្លាកបាន់ណូឡើងលើសួនបណ្តាលអោយបាកើរាបចំណែករថយន្តបែកកញ្ចក់ផ្នែកខាងមុខនិងបែកកង់មុខខាឆ្វេងផងសំណាងល្អមិនបង្ករគ្រោះថ្នាក់ដល់អ្នកដ៍ទៃចំណែករថយន្តប្រភេទបែនដឹកដីក្រោយពីខោកនិងកៀតរថយន្តលាយស៊ីម៉ង់ត៍ហើយបានបើកកេចទៅមុខបាត់ស្រមោល។

ក្រោយកើតហេតុរថយន្តលាយស៊ីម៉ង់ត៍ខាងលើត្រូវបានសមត្ថកិច្ចចុះវាស់វែងនិងយកទៅរក្សាទុកនូវការិយាល័យនគរបាល ចរាចរណ៍ជើងគោករងចាំដោះស្រាយពេលក្រោយ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ