ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលគោកឃ្លាង ឃាត់បុរសម្នាក់ករណី(ចោរកម្ម ) លួចទូរស័ព្ទដៃ

2 ខែ មុន 58 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី២២-១០-២០១៨ វេលាម៉ោង១៣ និង១០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់

ករណីអំពើលួច (លួចយកទូរសព្ទ័ដៃ) នៅចំណុចក្នុងរថយន្ត ផ្លូវ២៨គ្រួសារ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឡើងដោយសង្ស័យចំនួន០១នាក់ ។

ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ទេព ភារម្យ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះចំនួន ០១នាក់ ឈ្មោះ ថោង សាវឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ស្នាក់នៅ ភូមិត្រពាំងរាំង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

សម្ភារៈបន្សល់ទុក ៖ ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកសាំសុង អេសសេវេនអេច (ប្រគល់ឲ្យជនរងគ្រោះវិញ) ។

ប្រភពអោយដឹងថា  មុនពេលកើតហេតុ ថ្ងៃទី១៧-១០-២០១៨ វេលាម៉ោង២៣ និង០០នាទី ជនរងគ្រោះបានបើករថយន្តរបស់ខ្លួនមកឈប់នៅចំណុចកើហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០១នាក់ បានេជិះម៉ូតូ០១គ្រឿងមកឈប់ជិតរថយន្តរបស់ជនរងគ្រោះ រួចយកដៃគូកញ្ចក់រថយន្តមុខខាងឆ្វេង ភ្លាមនោះជនរងគ្រោះឃើញបានបើទ្វាររថយន្តចុះមកមើល ស្រាប់តែជនសង្ស័យបានឆក់យកទូរសព្ទដៃពីក្នុងដៃរបស់ជនរងគ្រោះ រួចឡើងជិះម៉ូតូគេចខ្លួន រួចជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ។ រហូតដល់ថ្ងៃទី២២-១០-២០១៨ ម៉ោងប្រហែល០៩និង០០នាទី ក្រុមហ៊ុន GPS បានផ្តល់ពត៌មាន មកជនរងគ្រោះថាសញ្ញា GPS ភ្ជាប់និងទូរសព្ទបានបាត់ មានសញ្ញាលោតនៅម្តូំ ហាងការហ្វេ ភូមិត្រពាំងថ្ងាន់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ពេលជនរងគ្រោះទៅដល់បានឃើញឈ្មោះ មុត ម៉ៅ កំពុងប្រើប្រាស់ទូរសព្ទ័របស់ជនរងគ្រោះ រួចជនរងគ្រោះបាននាំឈ្មោះ មុត ម៉ៅ យកមកធ្វើឲ្យសមត្ថកិច្ចយើងធ្វើការសាកសួរនិងបានឆ្លើយរសាភាពថាខ្លួន បានទិញទូរសព្ទ័ដៃពីឈ្មោះ ទេព ភារម្យ តម្លៃចំនួន៧០ដុល្លា និងបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទេព ភារម្យ នៅចំណុចក្នុងហាការហ្វេសុវណ្ណភូមិ (ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង) នៅថ្ងៃទី២២-១០-២០១៨ វេលាម៉ោង ១១ និង១០នាទី យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!