ព្រឹតិ្តការណ៍ថ្មីៗ

តើសម្ដេចក្រឡាហោម ស ខេងគិតយ៉ាងណា ? ចំពោះ លោកហោ ជិនវីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង យកដីរាស្រ្ដនិងយកដីរដ្ឋលក់តាមតែអំពើរចិត្ត តុលាការអមសាលាដំបូងជូនដំណឹងចាត់វិធានការផ្លូវច្បាប់

3 សប្តាហ៍ មុន 75 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ តើសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃគិតយ៉ាងណា?ចំពោះករណីលោក ហោ ជិនវីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង ដែលត្រូវពលរដ្ឋប្ដឹងចូលតុលាការ អីឡូវនេះត្រូវ បានតុលាការអមសាលាដំបូងខេត្តឧត្ដរមានជ័យ ចេញលិខិតជូនដំដឹងជូនក្រសួងមហាផ្ទៃ តាមរយៈឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ដម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។

ដើម្បីធ្វើការចោទប្រកាន់ពីបទប៉ះពាល់កម្មសិទ្ធឯកជន ប្រព្រឹត្តនៅភូមិអូជញ្ជៀន ឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ។

ដែលជាបទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្ដន្ទាទោសតាមបទបញ្ញត្តិ មាត្រា ២៤៨ និងមាត្រា២៥៣ នៃច្បាប់ភូមិបាល។

នេះជាលទ្ធផល ដែលលោក ហោជិនវិរៈយុទ្ធ ដែលបានប្រើអំណាចសាលាស្រុក បំពានយកដីរាស្រ្ដ និងយកដីបឹងរមនីយដ្ឋានតាម៉ុកនិងដីព្រៃជាច្រើន ហិកតារបស់រដ្ឋ លក់គ្មានសល់ តាមតែលោភលន់របស់ខ្លួន។

ក្រោយពីក្រសួងមហាផ្ទៃទទួលលិខិតជូនដំណឹងរបស់សាលាដំបូងខេត្តឧត្ដរមានជ័យ មិនដឹងថា សម្ដេចក្រឡាហោម ស ខេង គិតយ៉ាងណានោះឡើយ ពេលដឹងថាមន្រ្ដីក្រោមឱវាទកំពុងតែជាន់ករ រាស្រ្ដយកដីកម្មសិទ្ធរបស់ពួកគាត់ និងបំផ្លាញព្រៃឈើយក ដីរដ្ឋលក់និងធ្វើជាកម្មសិទ្ធរបស់ខ្លួនបែបអនាធិប្បតេយ្យគ្រប់ទីកន្លែង។

សកម្មភាព លោកយោជិន វិរៈ យុទ្ធ អភិបាលស្រុកអន្លង់វែង លោភលន់ល្មោភអំណាច ដើរបំពាន យកដីរដ្ឋនិងរំលោភយកដីរាស្រ្ដ តាមតែអំពើរចិត្តនោះត្រូវបានគេសង្ស័យថា មានអ្នកមានអំណាចដ៍ធំចំនួនពីររូប នៅស្រុកអន្លង់វែងនៅ ពីក្រោយជាខ្នងបង្អែក។

លោក ហោ ជិនវិរៈយុទ្ធ អភិបាលស្រុកអន្លង់វែង ទើបលោក ហោ ជិនវីរៈយុទ្ធ ធ្វើអ្វីមិនខ្លាចក្រែងរអែងចិត្តអ្នកណាបន្តិចសោះឡើយ ។

ដែលកំពុងតែអនុវត្តន៍ផ្ទុយពីគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុនសែន ៕ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ