ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការក្នុងសុំនុំរឿង២ករណីផ្សេងគ្នា

7 ខែ មុន 123 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យ០៥នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ

កសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីទទួលទោសតាមផ្លូវច្បាប់លើសុំនុំរឿង០២ករណីផ្សេងគ្នាក្រោយពីបញ្ចប់ការសា
កសួរកាលពីម៉ោង០៨និង៣០ នាទីព្រឹកថ្ងៃទី២៣ តុលា ២០១៨នេះ។

សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះមានពាក់ព័ន្ធចំនួន០២ ករណីផ្សេងគ្នាដោយក្នុងនោះករណីទី១/ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ទី២/លួចម៉ូតូ មួយករណី។

សមត្ថកិច្ចបន្តថាជនសង្ស័យទាំង០២នាក់ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះគឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលប៉ុស្តិ៍ក្នុងខណ្ឌសែនសុខ។

អធិការនគរបាលខណ្ឌសែនសុខក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមជួយសហការណ៍និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយ
ស្រួលក្នុងការចុះបង្ក្រាបអោយទាន់ពេលវេលា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!