ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងប្រុសម្នាក់រត់ឆ្លងថ្នល់ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម

3 សប្តាហ៍ មុន 28 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង១៦ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង១លើកដោសារក្មេងប្រុសម្នាក់រត់ឆ្លងថ្នល់ខណះរថយន្តកូរ៉េ១គ្រឿងពណ៌ខ្មៅដឹកទឹកបរិសុទ្ធយីហោ(វីតហ្រ្វេស)កំពុងបើកជាន់ហ្វ្រាំងមិនទាន់បានបុកពេញទំហឹងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិអន្លង់តាមី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

សម្ថកិច្ចបានបញ្ជាក់ថា៖កុមាររងគ្រោះ ឈ្មោះ ម៉ាឡៃ ច័ន្ទត្រា ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ រីឯតៃកុងរថយន្តឈ្មោះ សុឹម រ៉ាដេត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងរួចក៍ប្រគល់សពក្មេងរងគ្រោះទៅក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នរថយន្តកូរ៉េ ដឹកទីកបរិសុទ្ធនោះត្រូវកម្លាំងនគរបាលស្រុកបាណន់យកទៅរក្សាទុកនៅអធិការដ្ឋានរងចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ សុខ កុសល

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ