ព្រឹតិ្តការណ៍ថ្មីៗ

ពេទ្យទៀតហើយ!! ស្ត្រី ម្នាក់បានស្លាប់នៅមណ្ឌលសុខភាពព្រៃល្វា ក្រោយពេលសម្រាលកូនរួច

1 ឆ្នាំ មុន 196 តូ សុផល

ខេត្តតាកែវ៖ វាជារឿងដដែលៗរបស់ក្រុមគ្រូពេទ្យនៅស្រុកខ្មែរដែលគ្មានវិជ្ជាជីវៈ តែងតែយកជីវិតមនុស្សមកធ្វើការពិសោធន៍នឹងលេងសើចដោយគិតថាចង់អ្នកណាងាប់ៗទៅ កុំអោយតែគ្រួសារអាញងាប់បានហើយ ដោយមិនខ្វល់ពីទុក្ខសោក និងវិប្បដិសារី របស់គ្រួសារ រងគ្រោះ ដោយបានបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន។

ជាក់ស្តែងនៅមណ្ឌលសុខភាពព្រៃល្វា ស្ថិតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបានសម្លាប់ស្រ្តីមានផ្ទៃពោះឆ្លងទន្លេជាច្រើនករណី ហើយមិនមានទោស។

ករណីរឿងដ៍រន្ធត់មួយ ដោយស្ត្រីម្នាក់បានទៅសម្រាលកូននៅក្នុងមណ្ឌលសុខភាពខាងលើ តែជាអកុសលក្រោយឆ្លងទន្លេរួច ស្ត្រីរូបនោះបានដាច់ខ្យល់ស្លាប់គួរអោយសង្វេក។

ហេតុការនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ ២០១៨ស្រ្តីរងគ្រោះឈ្មោះ ឃុន សារុំ អាយុ២៨ឆ្នាំ រស់នៅ ភូមិនដូងខ្ពស់ឃុំបានកាមស្រុកព្រៃកប្បាស ខេត្តតាកែវ។

យោងតាមការបញ្ជាក់ពីក្រុមគ្រួសាររងគ្រោះបានអោយដឹងថា មុនពេលកើតហេតុស្រ្តីខាងលើត្រូវបានក្រុមគ្រួសារ ដឹកយកទៅឆ្លងសម្រាលកូននៅក្នុងមណ្ឌសុខភាពព្រៃល្វាដោយមានស្រ្តីជាពេទ្យឆ្មបតែម្នាក់គត់ ក្រោយពេលពេទ្យពិនិត្យរួចរាល់ថាមិនមានបញ្ហាអ្វីទេអាចនៅសម្រាលទីនេះបាន តែក្រោយពេលសម្រាលរួចស្រ្តីរងគ្រោះហូរឈាមមិនឈប់ ទើបមានការភ្ញាក់ផ្អើល ហើយក៍សម្រេចបញ្ជូនទៅសង្រ្គោះ នៅពេទ្យបង្អែកខេត្តតាកែវតែត្រូវបានស្លាប់នៅតាមផ្លូវមុនដល់មន្ទីពេទ្យ។

យោងតាមការអះអាងពីក្រុមគ្រួសាររងគ្រោះថាពួកគាត់សម្រេចចិត្តប្ដឹងពេទ្យនៅក្នុងមណ្ឌលសុខភាពនេះបើទោះ ជាពួកគាត់មិនសង្ឃឹមថាបានផលក៏ដោយ តែដើម្បីអោយថ្នាក់ដឹងនាំបានដឹង ព្រោះទង្វើបែបនេះមានច្រើនករណីហើយ។
បើតាមការអោយដឹងពីពលរដ្ឋដែលបានឆ្លងកាត់រឿងខាងលើ ជាមួយមណ្ឌលសុខភាពនេះបានលើកឡើងថាក្រុមពេទ្យឆ្មបទាងអស់នោះគិតលុយជាធំ ច្រណែនពេទ្យគ្នាឯងដោយសារប្រយោជន៏ផ្ទាល់ខ្លួនមើលបំណាំគ្នាហើយចែកវេនគ្នាដោយមិនទទួលខុសត្រូវ។

ជុំវិញករណីខាងលើលោកធី សុីថាប្រធានមណ្ឌលសុខភាពព្រៃល្វាបានអោយដឹងថា ពិតជាមានករណីស្រ្តីសម្រាលកូនរួច បានស្លាប់ពិតមែន លោកបន្ដថាថ្ងៃកើតហេតុពេទ្យឆ្មបក្នុងមណ្ឌរបស់លោកប្រចាំការពីរនាក់។

លោកប្រធានមណ្ឌលរូបនេះបាន បញ្ជាក់ថារឿងសម្រាលកូនហើយស្លាប់នៅមណ្ឌរបស់លោកកើតមានពីឆ្នាំផ្ទួនៗគ្នាបណ្ដាលអោយស្លាប់ស្រ្តី២នាក់ហើយ។
ចំណែកស្រ្តីជាពេទ្យឆ្មបដែលបានសម្រាលកូនអោយស្រ្តីរងគ្រោះដោយផ្ទាល់បានអោយដឹងថា នៅថ្ងៃកើតហេតុ វេនប្រចាំការគាត់មានពេទ្យពីរនាក់តែមានតែគាត់ម្នាក់ឯងទេដែលមកធ្វើការហើយនៅថ្ងៃកើតហេតុមានស្រ្តីត្រូវសម្រាលកូនរហូតដល់ទៅ៣នាក់ស្រ្តីជាពេទ្យបន្ដថាចំណែកដែលបណ្ដាលអោយស្រ្តីខាងលើស្លាប់វាមិនគួកើតឡើងសោះព្រោះឈាមរបស់គាត់ហូរមិនច្រើនផង។

អ្វីដែលស្លុតចិត្តទៀតនោះគឺប្ដីរបស់ស្រ្តីរងគ្រោះបានជិះម៉ូតូ តាមរថយន្ដពេទ្យដឹកទៅសង្គ្រោះបានបុកឆ្កែផើមដួរបួសធ្ងន់ហើយយកទៅអោយពេទ្យបង្អែកស្រុកព្រៃកប្បាសព្យាបាលបែជាគ្រូពេទ្យរុញដាក់គ្នាមិនមើលធ្វើអោយគ្រួសារអ្នករងគ្រោះយកទៅព្យាបាលពេទ្យកន្លែងផ្សេងវិញ។

ពលរដ្ឋនៅក្នុងស្រុកព្រៃកប្បាសបានស្នើដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាលថា គួរបើកការស៊ើបអង្កេតលើករណីនេះ និងមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំគ្រូពេទ្យនៅស្រុកព្រៃកប្បាសនេះចេញទៅព្រោះរឿងអាស្រូវជាច្រើនបានកើតមានគ្រប់បែបយ៉ាងហើយជាពិសេសពលរដ្ឋបានដាក់ឈ្មោះថ្មីអោយពេទ្យខាងលើគឺជាឃាតករស្របច្បាប់។ ដោយ ៖ បងខ្មៅ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ