ព្រឹតិ្តការណ៍ថ្មីៗ

យីហ៊ានម្លេះលោកចោរ!ចូលប្លន់អ្នកស្រុកទាំងព្រឹក?

1 ខែ មុន 221 តូ សុផល

បាត់ដំបង៖ករណីប្លន់បានកើតឡើងនៅស្រុកបវេលបង្កអោយមានការផ្ញាក់ផ្អើលសមត្ថកិច្ចទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិវេល២ ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖មានជនសង្ស័យចំនួន៣នាក់ ប្រុស២នាក់និងស្រីម្នាក់បានសម្រុកចូលចាប់នារីម្នាក់ឈ្មោះរូ រ៉ូស្សា ភេទស្រី អាយុ១៥ ឆ្នាំ ជាសិស្ស ចងផ្ជាប់និងសរផ្ទះ យកក្រណាត់បិតមាត់ រួចជនសង្ស័យធ្វើសកម្មភាពតាមទំនើងចិត្ត។

សម្ភារៈដែលបាត់បង់មានមាសចិញ្ជៀនមាស៣វង់ ទម្ងន់៥ជី និងលុយខ្មែរ ២មុឺន៥ពាន់រៀល។

ក្រោយពីជនសង្ស័យទាំង៣បានធ្វើសកម្មភាពប្លន់រួចនាំគ្នារត់គេចខ្កួនបាត់ស្រមោលសូនឈឹង។

បច្ចុប្បន្នសមត្ថកិច្ចស្រុកបវេលកំពុងរួមកម្លាំងគ្នាតាមប្រម៉ាញ់ជនសង្ស័យទាំង៣នាក់គ្រប់គោលដៅយ៉ាងមុឺងម៉ាត់៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!