ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យ២នាក់ ករណី (ចោរកម្ម) លួចរថយន្ត

3 សប្តាហ៍ មុន 34 តូ សុផល

ភ្នំពេញ៖  កម្លាំងជំនាញរបស់ការិយាល័យបានធ្វើការស្រាវជ្រាវ នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៨ វេលាម៉ោង ១២ និង ៣០ នាទីដោយមានការឯកភាពពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក គឹម ឆេង

ប៊ុន ជាក្រឡាបញ្ជី ចូលរួមផ្ទាល់ កម្លាំងការិយាល័យ សហការណ៍ជាមួយកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកបានធ្វើការឆែកឆេរផ្ទះលេខផ្ទះលេខ ២១Z ផ្លូវលេខ២២៦ ក្រុម៤៧ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ និង ចាប់យកភស្តុតាង រថយន្តមួយគ្រឿងម៉ាក Toyota Camry ពណ៌ ទឹកមាស សេរីឆ្នាំ ២០០២ លេខតួ-០៩០៤២២ លេខម៉ាស៊ីន ៧២៣២៦៥៤ ពាក់ស្លាកលេខ ភ្នំពេញ២AI-៩២៣៩ ដែលពាក់ពន្ធ័បទល្មើស អំពើលួច ( រថយន្តម៉ាក Toyota Camry ពណ៌ ទឹកមាស សេរីឆ្នាំ ២០០២ លេខតួ-០៩០៤២២ លេខម៉ាស៊ីន ៧២៣២៦៥៤ ពាក់ស្លាកលេខ ភ្នំពេញ២AI-៩២៣៩ ) ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវលេខ៩៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ១៦ និង ៤៥ នាទី បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរ។

ជនសង្ស័យ
១-ឈ្មោះ ឈន សុភារម្យ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ១០០ ផ្លូវលេខ ៩ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ២ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។

២-ឈ្មោះ តាំង ឈីវហុក ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៦៤ ផ្លូវលេខ១៣២Z សង្កាត់ ទឹកល្អក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

ភស្តុតាងនិងវត្ថុតាងចាប់យក
សោចង្កូតរថយន្ត ចំនួន ០២ ដើម
កូនកន្ត្រៃ ចំនួន ០១
កូនសោលេខ ១០ ចំនួន ០១
ក្បាលកូវអាគុយរថយន្តចំនួន ០១
រថយន្តមួយគ្រឿងម៉ាក Toyota Camry ពណ៌ទឹកមាស សេរីឆ្នាំ២០០២ លេខតួ ០៩០៤២២ លេខម៉ាស៊ីន ៧២៣២៦៥៤ ពាក់ស្លាកលេខ ភ្នំពេញ២AI-៩២៣៩ ជារបស់ជនរងគ្រោះ ឈ្មោះ វង្ស សម្ភស្សហាសស្តា។

ជនរងគ្រោះ ឈ្មោះ វង្ស សម្ភស្សហាសស្តា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ  ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  មុខរបរ លក់ដូរ។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង ខាងលើ ការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ