ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ដដឹកឈើប្រណិត ឈ្មោះ ឈឿង ស័ក្ក មេឈ្មួញដឹកជញ្ជូនឈើល្បីឈ្មោះដេញថ្លៃផ្ដាច់មុខចរាចរណ៍ឈើប្រណិតឆ្លងដែន នៅតំបន់នគបាលវរៈការពារព្រំដែនគោក៧០២ ត្រូវជាប់អន្ទាក់សមត្ថកិច្ច

3 សប្តាហ៍ មុន 134 តូ សុផល

ខេត្តឧត្តរមានជ័យ៖ សកម្មភាពចរាចរណ៍ឈើប្រណិតឆ្លងដែនមកពីប្រទេសថៃ របស់មេឧក្រិដ្ឋកម្មដុះស្លែ ឈ្មោះ ឈឿង សក្ក័

ដែលជាច្រើនឆ្នាំដេញថ្លៃផ្ដាច់មុខនៅតំបន់ នគបាលវរៈការពារព្រំដែន ៧០២ នៅសង្កាត់អូស្មាច់ក្រុងសំរោង ។ នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នេះ សមត្ថកិច្ចស្រុកអន្លង់វែង បានធ្វើការស្ទាក់ចាប់បានរថយន្ដមួយគ្រឿងម៉ាកកាមរី សេរីឆ្នាំ៩៥ ពណ៌ស្លែ ដែលផ្ទុកឈើប្រណិត្តប្រភេទនាងនួនពេញព្រាប នៅចំណុចភូមិអូសាម៉ ឃុំត្រពាំងតាវស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បើតាមសមត្ថកិច្ចបានអោយដឹងថា រថយន្ដដែលបង្រ្កាបបាននេះ ម្ចាស់ឈ្មោះ ឈឿង សក្ក័ បានធ្វើសកម្មភាពដឹកចេញពីតំបន់ទីតាំងឈរជើងរបស់កម្លាំងនគបាលវរៈការពារព្រំដែនគោក៧០២ អូស្មាច់ ឆ្ពោះមកស្តុបទុកនៅផ្ទះឈ្មោះ ណែម ដែលជាម្ចាស់ភាគហ៊ុន ជាមួយឈ្មោះឈឿងសក្ក័ និងបន្តរដឹកចេញទៅប្រទេសវៀតណាម ។សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីមានសេចក្ដីរាយការមកពីសង្កាត់អូស្មាច់ ពួកគាត់បានសហការត្រៀមបង្ក្រាប ពេលរថយន្ដដឹកបទល្មើសខាងលើបានមកដល់ចំណុចផ្ទះឈ្មោះណែម ។

រថយន្ដដឹកបទល្មើសបានចូលក្នុងផ្ទះរួច យកឈើដាក់ចូលក្នុងផ្ទះ ជិតអស់ និងបន្ដរដឹកចេញបង្វៀងដានសមត្ថកិច្ចតែសំណាងអាក្រក់ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន រីឯតែកុងរថយន្ដរត់គេចខ្លួនបាត់។

ក្រោយបង្ក្រាបបានរថយន្ដដឹកបទល្មើសភ្លាមៗនោះ មានអ្នកមានអំណាចក្នុងខេត្តឧត្ដរមានជ័យម្នាក់ ចេញមុខចរចារសុំដោះលែងរថយន្ដ ហើយបញ្ជាក់ថាឈើនាងនួននៅក្នុងរថយន្ដនោះទិញអស់ចំនួន២៥០០$ ដឹកចេញពីចំណុចភ្នំបាក់យកមកស្ដុបទុកនៅផ្ទះឈ្មោះ ណែម នៅភូមិអូអង្រែ ស្រុកអន្លង់វែង និងបង្កប់ដឹកបន្ដរទៅប្រទេសវៀតណាម

បច្ចុប្បន្នរថយន្តរួមនិងបទល្មើសត្រូវបានរក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង៕ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ