ព្រឹតិ្តការណ៍ថ្មីៗ

​ផ្គើនបទបញ្ជាសម្តេចក្រឡាហោម ស ខេង ! ល្បែងស៊ីសង​ជ្រក​ក្រោម​ស្លាក​យីហោ​ អ៊ី​ ម៉ា​ន់​នី​ វេ​លុយ​ ​បើកលេងយ៉ាងរលូនក្នុងខណ្ឌចំការមន

3 សប្តាហ៍ មុន 195 តូ សុផល

ភ្នំពេញ​៖​ បទបញ្ជារ​របស់​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ នាយ​រដ្ឋមន្ត្រី​ស្ដីទី​ ព្រមទាំង​ឯកឧត្ដម​ ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ សាបដូចទឹកទន្លេ ​គ្មាន​ប្រសិទ្ធិ​ភាព​អ្វី​សោះ

​ខណៈ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​មិន​យកចិត្តទុកដាក់​គោរព​តាម​បទបញ្ជា​ ថែម​ទាំង​ផ្គើន​រក្សា​ទុក​នូវ​ទីតាំង​បង្កប់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​មិន​បង្ក្រាប​សង្ស័យ​ខ្លាច​បាត់​លាភសក្ការៈ​ចូល​ហោប៉ៅ ឬមួយប៉ះខ្សែធំមិនហ៊ាន ខ្លាចធ្លាក់បុណ្យធ្លាក់ស័ក្តិ ​ ​សូម្បី​តែ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ដែល​ទើបឡើងកាន់តំណែង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កាលពីថ្មីនេះ ​ក៏​មិនទាន់មានសកម្មភាពដែរ។​

​ឯកឧត្ដម​ ឃួ​ង​ ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ក្រើនរំលឹក​និង​ដាក់​បញ្ជា​អោយ​អ​ជ្ញា​ធរ​ពាក់ព័ន្ធ​គ្រប់​បណ្ដា​ខណ្ឌ​ទាំង​១២​អោយ​យកចិត្តទុកដាក់​ទប់​ស្កា​ប់​និង​បង្ក្រាប​អោយ​អស់​នូ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​មាន​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ តែ​ផ្ទុយ​ទៅ​វិញ​អ​ជ្ញា​ធរ​ខណ្ឌ​ចំកា​មន​ដែល​មាន​លោក​ ព្រំ​ សំខាន់​ ជា​អភិបាល​ខណ្ឌ​ និង​លោក​ យិ​ន​ សាន​ ជា​អធិការ​នគរបាល​ខណ្ឌ​ បែរ​ជា​រក្សា​ទុក​ទីតាំង​បង្កប់​ល្បែងស៊ីសង​ជ្រក​ក្រោម​ស្លាក​យីហោ​ អ៊ី​ ម៉ា​ន់​នី​ វេ​លុយ​ដែល​បើក​លេង​២៤​ម៉ោង​លើ​២៤​ម៉ោង​យ៉ាង​រលូន​ទៅ​វិញ​។​

​ទីតាំង​ដែល​ដាក់​ស្លាក​យីហោ​ អ៊ី​ ម៉ា​ន់​នី​ ហើយ​បង្កប់​នូវ​ល្បែងស៊ីសង​ រួម​មាន​

ទី​១.​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៣០​ជិត​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក​

ទី​២.​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៨៨​ ជិត​សាលា​ប៊ែ​ល​ធី​ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​

ទី​៣​ .​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦០​ ជិត​ខារ៉ាអូខេ​ កូ​ឡូ​ស្យូ​ល​

ទី​៤.​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៤៣​ ជិត​គី​រី​រម្យ​ និង​ទី​៥.​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៣២​ ក្នុង​សង្កាត់​បឹង​ត្របែក​ និង​មាន​ជា​ច្រើន​កន្លែង​ទៀត​។​

​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ ទីតាំង​ដែល​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​បាន​យ៉ាង​រលូន​បែប​នេះ​ បើ​មិន​មានការ​ត្រូវរ៉ូវ​គ្នា​ពី​អាជ្ញាធរ​ និង​ម្ចាស់​ទីតាំង​ទេ​គឺ​មិន​អាច​បើក​លេង​បាន​យ៉ាង​យូរ​ដូច្នេះ​ទេ​។​

​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​អា​ជ្ញា​ធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ ដែលមានឯកឧត្ដម​ ឃួ​ង​ ស្រេង​ ជាអភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជា​ពិសេស​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស​ ថេ​ត​ ដែល​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ទើបតែ​ឡើង​កាន់​តំណែង​ថ្មីៗ​ ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ឲ្យ​មន្ត្រី​ក្រោម​ថ្នាក់​ចុះ​បង្ក្រាប​ទីតាំង​ដែល​បង្កប់​ល្បែងស៊ីសង​នេះ​ផង​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ