ព្រឹតិ្តការណ៍ថ្មីៗ

យប់មិញ! រថយន្តស៊េរីទំនើប​ Audi A8L ចេះហោះ នៅផ្លូវR8 ?

3 សប្តាហ៍ មុន 48 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើប មួយគ្រឿង បោះពួយយ៉ាងលឿន ខណ:មកដល់ផ្លូវកោង បួងចង្កូតបត់មិនទាន់ ក៏ជ្រុលទៅបុកខឿនសួនច្បារចែកទ្រូងផ្លូវ បាក់ខ្ទេចអស់៣កង់

និងខ្ទាត​ធុងសាំងដែលដាក់លើសួន​ប៉ើងជាងដប់ម៉ែត្រ​ ចំណែករថយន្តបង្កបានព្យាយាមបើករត់បានប្រហែលជិត១០០ម៉ែត្រ​ ស្រាប់តែផ្ទុះកង់មុខខាងឆ្វេង​ លាន់ដូចរន្ទះ​ ផ្អើល​ដល់សន្តិសុខ​យាមនៅជិតនោះ​ចុះមកភ្លាមៗតែម្ដង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវR8 (ដីបឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់​ភ្នាក់ងារ​ TNN ថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប មួយគ្រឿង ម៉ាក Audi A8L ពណ៌ស គ្មានស្លាកលេខ បោះពួយយ៉ាងលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ដែលជាផ្លូវកោងបត់ឆ្វេង ដោយសារតែកំពុងបើកលឿន ហើយបួងចង្កូតមិនទាន់ ទើបជ្រុលទៅបុកខឿនសួនច្បារចែកទ្រូងផ្លូវ បណ្ដាលឲ្យ​បាក់ខ្ទេចអស់៣កង់ និងខ្ទាត​ធុងសាំងដែលដាក់លើសួន​ប៉ើងជាងដប់ម៉ែត្រ​ ។

ចំណែករថយន្តបង្កបានបើករត់បានប្រមាណជាង១០០ម៉ែត្រ ស្រាប់តែផ្ទុះបែកកង់មុខខាងឆ្វេង លាន់លឺដូចរន្ទះ បើកទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់កសន្តិសុខយាមក្នុងបរិវណខាងលើ ចុះមកភ្លាមៗតែម្ដង​ បន្ទាប់មកម្ចាស់រថយន្តបានហៅតំណាងអោយមកជួយដោះស្រាយ រួចឡើងជិះរថយន្តមួយគ្រឿងទៀត ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុក៏មានអ្នកតំណាងខាងរថយន្តបង្កបានចុះមកដល់ ហើយក៏មានសមត្ថកិច្ចអញ្ជើញមកកន្លែងកើតហេតុដែរ​ បន្តិចក្រោយមក​ក៏អញ្ចើញត្រលប់ទៅល្បាតបាត់ទៅ ដោយសារតែ ផ្លូវនេះជាផ្លូវក្រុមហ៊ុនឯកជន ទើបខាងតំណាងរថយន្តបង្កក៏បានសម្របសម្រួលជាខាងក្រុមហ៊ុនឯកជននោះ ដោយព្រមចេញសំណងជួសជុលលើការខូចខាតនោះទាំងស្រុង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ។

បច្ចុប្បន្ន​រថយន្តបង្កត្រូវបានខាងតំណាងរថយន្តបានហៅរថយន្តមកស្ទូចរថយន្តយកទៅជួសជុសដោយខ្លួនឯង (ការពិតរថយន្តបង្កត្រូវគេស្ទូចហោះឡើងសោះ​) ៕ អត្ថបទរូបភាព(ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ