ព្រឹតិ្តការណ៍ថ្មីៗ

ចំពោះអំពើពុករលួយរបស់មន្ទីកសិកម្មខេត្តឧត្តរមានជ័យ ឯកឧត្ដម វេង​ សាខុន បរាជ័យក្នុងការលុបបំបាត់ ដែលគេថាឆ្នាំងណាគ្របនឹង ចុះឯកឧត្ដម ស ថាវី លុបបំបាត់បានដែរឺទេ​?

3 សប្តាហ៍ មុន 32 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ ក្រោយពីមានការសុំអំពាវនាវ ទៅដល់ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្មរុ​ក្ខាប្រម៉ាញ់និង នេសាទ ជាច្រើនលើកតាមសារព័ត៍មាន អោយមានការលុបបំបាត់អំពើពុករលួយ របស់មន្ទីកសិកម្មខេត្តឧត្ដរមានជ័យ លោក សូត្រ ស៊ីសុឃាង ដែលបានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ដោយប្រើប្រាស់ការិយាល័យផលិតកម្មនិងបសុព្យាបាល ដាក់ប៉ុស្ដិ៍ ប្រមូលប្រាក់ពីអាជីវករធ្វើអាជីវកម្មសត្វរាប់សិបលានរៀលក្នុងមួយខែៗចូលក្នុងហោប៉ៅ ។

រហូតមកដល់ថ្ងៃទី20 ខែតុលា ឆ្នាំ២០១៨នេះ គេនៅតែបន្តរឃើញមន្រ្ដីកសិកម្មដាក់កុងត្រូលជជុះ ប្រមូលប្រាក់ គៀបសង្កត់ពីអាជីវករដឹកសត្វមាន់រស់ឆ្លងដែនមកពីប្រទេថៃ តាមរថយន្ដគ្រប់ប្រភេទបែបនាធិបតេយ្យ ដដែល ។ ដោយគេសង្ស័យថាឯកឧត្ដមវេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម និងលោក សូត្រ ស៊ីសុឃាង ប្រធានមន្ទីកសិកម្មខេត្តឧត្ដរមានជ័យ ជាឆ្នាំងបាយតែមួយ ដែលគេហៅថាឆ្នាំងណាគំរបនឹង ទើបភាពអនាធិបតេយ្យនិងអំពើពុករលួយមិនអាចលុបបំបាត់បាន ។

មហាជនខេត្តឧត្ដរមានជ័យនិងរងចាំមើលបន្តរ ថា តើឯកឧត្ដមសរ ថាវី អភិបាលខេត្តឧត្ដរមានជ័យម្ដងមើល ក្នុងនាមឯកឧត្ដម ជាប្រធានគណ:បញ្ជាការឯកភាពខេត្ត តើអាចលុបបំបាត់អំពើពុករលួយ និងភាពអណាធិបតេយ្យ របស់មន្ទីកសិកម្មលោក សូត្រ ស៊ីសុឃាង បានដែរឺទេ!។
កុំអោយដូចពាក្យចចាមរាមពោលថាត្រីស្អុយមួយគឺស្អុយទាំងកន្រ្ដក ។

ភាពអនាធិបតេយ្យកុងត្រូលជជុះ និងអំពើពុករលួយដែលប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន តម្រូវអោយព្យាបាលវះកាត់ឃ្វាលសាច់ស្អុយជាបន្ទាន់ ក្នុងន័យ សម្ដេចដឹកនាំគោលនយោបាយកែទម្រង់ស៊ីជម្រៅ តែស្ថាបន័កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ហាក់ដូចជាផ្ទុយ និងគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលនិងផ្គើនទៅនិងអនុសាសរបស់សម្ដេចតេជោហ៊ុនសែន។

លោក សូត្រ ស៊ីសុឃាង ប្រធាន​មន្ទីកសិកម្មខេត្តឧត្ដរមានជ័យបានអោយដឹងថា មិនអាចបន្ទោសម្នាក់ៗបានទេ ព្រោះសត្វមាន់វាមិនអាចហើរឆ្លងដែនបានទេ គឺមានការដឹកជញ្ជូនតាមរថយន្ដ មានច្បាប់ឬអត់ច្បាប់នោះ គឺខាងលោកមិនមានសិទ្ធត្រួតពិនិត្យនៅព្រំដែនឡើយ មានតែគយ និងសាខាកាំកុងត្រូលទេដែលមានស្នាក់ការចាំត្រួតពិនិត្យ ។ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ