ព្រឹតិ្តការណ៍ថ្មីៗ

សហគមន៍ ជនជាតិដើមភាគតិចព្នង ទាមទារអោយអភិបាលខេត្តពន្លឿនដោះស្រាយវិវាទដីធ្លី

1 ឆ្នាំ មុន 0 តូ សុផល

មណ្ឌលគិរី÷ សហគមន៍ ជនជាតិដើមភាគតិចព្នងមកពីភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប្រមាណជា ជឹត១០០ នាក់ បាននាំគ្នាមកប្រមូលផ្តុំគ្នានៅមុខសាលាខេត្តមណ្ឌលគិរី ដើម្បីទាមទារឲ្យអភិបាលខេត្តពន្លឿនការដោះស្រាយវិវាទដីធ្លីដ៏រាំរ៉ៃ រវាងសហគមន៍ជនជាតិដើមភាគតិចព្នងភូមិចក់ចារ និងក្រុមហ៊ុន ប៊ិញហ្វឿក (វៀតណាម)។

ការទាមទារតវ៉ានេះ ចាប់តាំងពីពេលព្រឹករហូតមកដល់ម៉ោង ៧:៣០ នាទីយប់ទើបមាន នាយករងខុទ្ទការល័យសាលាខេត្តម្នាក់ចេញមកជួបប្រជាពលរដ្ឋ ដោយអះអាងថាខ្លួនមកនេះគឺជួសមុខឲ្យអភិបាលខេត្ត ហើយសន្យាជាមួយសហគមន៍ថា ក្រុមការងារខេត្តនឹងចុះទៅដោះស្រាយជាមួយសហគមន៍នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាស្រុកកែវសីមា ខាងមុខនេះ។

ចំណែកឯ សហគមន៍បានអះអាងថា ឯកសារដែលពួកគាត់រៀបចំទុកជូនឯកឧត្តមអភិបាលខេត្ត ត្រូវបានលោកអភិបាលរងស្រុកកែវសីមាម្នាក់កញ្ឈក់យកពីដៃសហគមន៍ទាំងកំរោល ធ្វើឲ្យពួកគាត់អស់សង្ឈឹមជាខ្លាំងចំពោះទង្វើរបែបនេះ។

ហេតុនេះសូមអ្នកសារពត៌មានជាតិ និងអន្តរជាតិ អង្គការ សមាគមមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ មេត្តាចូលរួមតាមដានព្រឹត្តការណ៍នេះឲ្យបានគ្រប់ៗគ្នាតាមគោលការណ៍រៀងៗខ្លួនផង។ចិន្ដា

image image imageimaged.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់