ព្រឹតិ្តការណ៍ថ្មីៗ

បែកធ្លាយលោក ហោ ជិនវីរ: យុទ្ធ អភិបាលស្រុកអន្លង់វែង និងលោក ងួន លីន នាយករដ្ឋបាលសាលាស្រុក យកដីពលរដ្ឋ និងដីរបស់រដ្ឋលក់អស់៥០ហិចតា

8 ខែ មុន 48 តូ សុផល

ខេត្តឧត្ដរមានជ័យ: នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ មានសេចក្ដីរាយការណ៍មកថា លោកហោ ជិនវីរ:យុទ្ធ អភិបាលស្រុកអន្លង់វែង បានឃុបឃិតគ្នាជាមួយលោក ងួន លីន នាយករដ្ឋបាលសាលាស្រុក បានយកដីរបស់ប្រជាពលរដ្ឋនិងដីរបស់រដ្ឋ ចំនួន៥០ហិកតានៅចំណុចអូសាភី ស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ។
ឈ្មួញទិញដីពីនាក់ប្ដីប្រពន្ធនៅ ចំណុចខាងលើបានលើកឡើងថា ពួកគាត់មកពីខេត្តកំពង់ចាម មកទិញដីនៅទីនេះចំនួន៥០ហិចតា នៅខែ៧ និងខែ៨ថ្មីៗនេះ ពីលោក ហោជិនវីរ:យុទ្ធ អភិបាលស្រុកអន្លង់វែង និងលោក ងួន លីន នាយករដ្ឋបាលសាលាស្រុក ដោយពួកគាត់ទិញដីនេះដើម្បីប្រកបរបរកសិកម្មខ្លួនឯង ព្រោះលក់ធូថ្លៃ។
ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ត្រូវបានលោក ងួនលីន យកដីស្រែចំការពួកគាត់លក់អស់ ដោយពួកគាត់មិនបានរំពឹងអ្វីទៀតឡើយ នៅពេលដែលពួកលោកមានអំណាចខាងលើដាក់គ្រឿងចក្រឈូសឆាយ ពួកគាត់បានដាក់ពាក្យសុំអន្តរាគមន៍ទៅគណ:ពង្រឹងគឺលោកឧត្ដមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ និងដាក់ទៅសាលាឃុំលំទង តែរហូតមកទល់និងពេលនេះជាងមួយខែហើយគ្មាននណាជួយពួកគាត់បានឡើយ ។
ហេតុនេះពួកគាត់សូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ជួយពួកគាត់ផង។
ទាក់ទងនិងការចោទប្រកាន់ពីប្រជាពលរដ្ឋខាងលើ លោក ហោជិនវីរ:យុទ្ធ បានអោយដឹងថាតាមទូរស័ព្ទថា រឿងនេះជាការមួលបង្កាច់របស់ប្រជាពលរដ្ឋ លោកមិនមានដីលក់ទេ តែក្នុងនាមលោកជាអ្នកសម្របសម្រួល ហើយរឿងនេះខាងឃុំកំពុងស្វែងរកការសម្របសម្រួលក្រោយវេទិការសារធារណ:រួច ។
លោក ងួនលីន និយករដ្ឋបាលសាលាស្រុកអន្លង់វែង បានអោយដឹងថា លោកនិងប្ដឹងប្រជាពលរដ្ឋវិញ ព្រោះដីនេះពលរដ្ឋមិនមានការអាស្រ័យផលជាក់ស្ដែងនិងបណ្ណ័កម្មសិទ្ធកាន់កាប់ឡើយ ។
ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!