ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌមានជ័យ​សហការជាមួយមូលនិធិប្រទេសបារាំង ចុះធ្វើ​បច្ចុប្បន្នភាព​ប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ប្រឡាយស្ទឹងមានជ័យ ដើម្បីខាងផ្តល់ជំនួយ និងជួយដោះស្រាយ!

4 សប្តាហ៍ មុន 22 តូ សុផល

រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយ មូលនិធិប្រទេសបារាំង ចុះធ្វើបច្ចុប្បន្នភាព

ប្រជាពលរដ្ឋស្នាក់នៅ​ក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងជំហានទី១ មានចំនួន ១៥៣គ្រួសារ ដែលបានទទួលដីឡូត៍រួចហើយនោះ ឲ្យទៅរស់នៅលើដីឡូត៍ ដែលអាជ្ញាធរបានចាប់ឆ្នោត បែងចែកលើដីឡូត៍រួចហើយនោះ និងសិក្សាស្រាវជ្រាវពីតំរូវការបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ ដើម្បីខាងមូលនិធិផ្តល់ជំនួយ និងជួយដោះស្រាយ ។

​ការចុះធ្វើ​បច្ចុប្បន្នភាពនេះធ្វើឡើងនៅថ្ងៃ សុក្រ១១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៥:៣០​នាទី នៅចំណុចប្រឡាយស្ទឹងមានជ័យ ស្ថិតនៅក្នុងសហគមន៍ទាំង៨ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ដោយមានការចូលរួមពីលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង​មន្ត្រីសង្កាត់ស្ទឹងមានជ័យ១ ​បានសហការជាមួយ មូលនិធិប្រទេសបារាំង ចុះធ្វើបច្ចុប្បន្នភាព ប្រជាពលរដ្ឋ ស្នាក់នៅ​ក្រោម ស្ពានអាកាសស្ទឹងមានជ័យ ក្នុងជំហាទី១ មានចំនួន១៥៣គ្រួសារ ដែលបានទទួលដីឡូត៍រួចហើយនោះ ឲ្យទៅរស់នៅ លើដីឡូត៍ ដែលអាជ្ញាធរបានចាប់ឆ្នោត បែងចែក លើដីឡូ រួចហើយនោះ និងសិក្សាស្រាវជ្រាវពីតំរូវការបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ ដើម្បីខាងមូលនិធិផ្តល់ជំនួយ និងជួយដោះស្រាយ ។

បច្ចប្បន្នអាជ្ញាធរខណ្ឌមានជ័យ​ ក៏បានដោះស្រាយបញ្ហា តប្រព័ន្ធភ្លើង និងត​បណ្តាញទឹក ចូលក្នុងតំបន់មានដីឡូត៍ជូនប្រជាពលរដ្ឋ របស់សហគមន៍ ដើម្បីឲ្យបងប្អូនរស់នៅមានដី មានទឹក មានភ្លើង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ