ព្រឹតិ្តការណ៍ថ្មីៗ

បនល្បែងហ្គេមបាញ់ត្រីដ៍ធំ នៅកោះពេជ្រ កំពុងបើកបង្រៀនក្រុមញៀនល្បែង ឲ្យចេះ លួច ឆក់ និងប្លន់ ស្របពេល អាជ្ញាធរខណ្ឌ បបួលគ្នាដេកលក់អស់!

4 សប្តាហ៍ មុន 121 តូ សុផល

ភ្នំពេញ៖ មជ្ឈមណ្ឌកោះពេជ្រគឺជាកន្លែងទេសចរណ៍ ដែលបងប្អូនប្រជាពលរដ្ឋទូទៅចូលទៅដើរលេងកំសាន្តហើយក៏មានទីតាំងបនល្បែងហ្គេមបាញ់ត្រី កំពុងបើកលេងយ៉ាងរលូន បង្អួតភ្នែកអ្នកទៅកំសាន្តព្រមទាំង អាជ្ញាធរមានសមត្ថកិច្ចខណ្ឌចំការមនផងដែរ។

ប្រភពពីប្រជាពលរដ្ឋដែលទៅលេងកំសាន្ត នៅកោះពេជ្របានឲ្យដឹងថា ទីតាំងបនល្បែងហ្គេមបាញ់ត្រី ដ៏ធំមួយនេះ គេសង្កេតឃើញ តែងតែមានក្រុមក្មេងស្ទាវមកចូល លេងជាច្រើន ពពាក់ពពួន មិនដែលឃើញកម្លាំងអាជ្ញាធរ មានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ  ធ្វើឲ្យមហាជនបានរិះគន់ធ្ងន់ៗទៅលើ អាជ្ញាធរមានសមត្ថកិច្ចថា មិនអនុវត្តច្បាប់គោល នយោបាយ ភូមិឃុំមានសុវត្ថិភាព ៩ ចំណុចរបស់រាជរដ្ឋាភិបាល ដែលក្រសួងមហាផ្ទៃ ដាក់ជូនមន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមឲ្យអនុវត្តនោះឡើយ។

អ្នកខ្លះសួរថា តើឯណាទៅភូមិឃុំមានសុវត្ថិភាព? ឬមួយអាជ្ញាធរ និង សមត្ថកិច្ចខណ្ឌចំការមន បបួលគ្នាដេកលក់អស់ហើយ បានជាបណ្តែតបណ្តោយអោយមានបនល្បែងកើតមានក្នុងមូលដ្ឋានខ្លួនបែបនេះ? ប្រភពផ្សេងទៀតប្រាប់ថា ក្នុងខណ្ឌចំការមន ក្រោមការគ្រប់គ្រងដោយ លោក ព្រុំ សំខាន់ ជា អភិបាលខណ្ឌ និង លោក យិន សាន ជាអធិការនគរបាលខណ្ឌ គឺមិនហ៊ានបង្ក្រាបទីតាំងខាងលើឡើយ ជាងនោះទៅទៀតទីតាំងហ្កែមបាញ់ត្រី ឬ ហ្គេមអនឡាញ២៤ម៉ោង និងឆ្នោតយួន(កន្ទុយលេខ) តាមសង្កាត់នានាក៍អត់ហ៊ានបង្ក្រាបដែរ ទុកឡើងដុះស្លែអស់ទៅហើយ  តើអ្វីជាហេតុផលនៃការមិនបង្ក្រាបនោះ? ខ្លាចបុណ្យបារមីមេបនល្បែង ឬក៍ ………អស់ហើយ?

គួរំលឹកផងដែរថាកន្លងមក សម្ដេចក្រឡាហោម ស ខេង បានដាក់បទបញ្ជាឲ្យ កងកម្លាំងសមត្ថកិច្ច មូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាន់តែបាន ចំណែកអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ក៏ធ្លាប់បានបញ្ជាឲ្យ លោកអភិបាល និងអធិការខណ្ឌទាំង១២ត្រូវដឹកនាំកម្លាំង ទប់ស្កាត់ និងបង្ក្រាបល្បែងរាល់បនល្បែងស៊ីសងខុសច្បាប់ទាំងអស់ តែផ្ទុយទៅវិញ អាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌចំការមនមិនអនុវត្តឡើយ៕

គេសង្កេតឃើញថា ចាប់តាំងពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ឡើងគ្រងតំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាអោយចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី និង ហ្គេមអនឡាញជាច្រើនកន្លែង ជាពិសេស ខណ្ឌដូនពេញ ដោយឡែកខណ្ឌចំការមនវិញ ហាក់មិនទាន់មានសកម្មភាពណាមួយគួរអោយកត់សម្គាល់ឡើយ។ ពលរដ្ឋសង្ឃឹមថា ស្នងការថ្មីរូបនេះ និងមានវិធានការចុះបង្ក្រាបបនល្បែងក្នុងខណ្ឌចំការមន ដូចខណ្ឌផ្សេងទៀតដែរ ទៀតសោត សូមបង្ក្រាបកុំរើសមុខ ឬ ទីតាំងឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ