ព្រឹតិ្តការណ៍ថ្មីៗ

កាកបាទក្រហមកម្ពុជា​ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព​កុមារីពីរនាក់បងប្អូនដែលត្រូវគេរំលោភសម្លាប់យ៉ាងអាណោចអាធ័ម

11 ខែ មុន 38 តូ សុផល

(កំពង់ឆ្នាំង)​ ៖​ នៅថ្ងៃសុក្រ​ ៩កើត​ ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ១៩​ ខែតុលា​ ឆ្នាំ២០១៨​ នេះ​

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យមន្ត្រីក្រោមឱវាទ​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​បំផុត ព្រមទាំងបាននាំយកគ្រឿងបរិភោគ​ និងបច្ច័យ​ចំនួន​ ២០លានរៀល​ ចូលបុណ្យសពកុមារទាំងពីរនាក់បងប្អូន​ ដែលត្រូវបានគេរំលោភហើយសម្លាប់យ៉ាងអាណោចអាធ័មក្នុងខ្ទម​ ស្ថិតនៅភូមិថ្មី​ ឃុំផ្សារ​ ស្រុកបរិបូណ៌​ ខេត្តកំពង់ឆ្នាំង​ ខណៈដែល​ ឪពុកទៅធ្វើការនៅប្រទេសថៃ រីឯម្តាយទៅធ្វើការនៅភ្នំពេញទុកកូនផ្ញើសាច់ញាតិក្នុងភូមិ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សូមសម្តែងនូវការសោកស្តាយជាពន់ពេក​ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​បំផុតនេះ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពកុមារី​ អ៊ុល​ លក្ខិណា​ អាយុ​ ១៤ឆ្នាំ​ និងសពកុមារី​ អ៊ុល​ ធីតា​ អាយុ​ ៧ឆ្នាំ​ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមអំពាវនាវដល់សមត្ថកិច្ចជំនាញវែកមុខរកឧក្រិដ្ឋជន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

ទន្ទឹមនឹងនេះ​ កាកបាទក្រហមកម្ពុជា​ ថ្នាក់កណ្តាល បានចូលបុណ្យសពនូវ​ អង្ករ​ ២០០គីឡូក្រាម​ ត្រីខ ៧០កំប៉ុង មី ៧កេស ទឹកក្រូច ៧កេស ទឹកបរិសុទ្ធ ៧កេស​ និងបច្ច័យចំនួន​ ២០,០០០,០០០រៀល​ (ម្ភៃលានរៀល)​។

ដោយឡែក សម្រាប់អនុសាខាកាកបាទក្រហមកម្ពុជា​ ស្រុកបរិបូណ៌​ និងសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ឆ្នាំង​ ក៏បានចូលរួមរំលែកទុក្ខ​ និងចូលបុណ្យសពកុមារីទាំងពីរនាក់នេះផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ