ព្រឹតិ្តការណ៍ថ្មីៗ

កម្មការនីរោងចក្រម្នាក់ ចូលទៅលេងម្ដាយក្មេក ខណៈពេលភ្លៀងទឹកលិចផ្លូវអស់ តែអនិច្ចារដើរក្បែរបង្គោលភ្លើង បែរជាឆក់ស្លាប់មួយរំពេច

7 ខែ មុន 203 តូ សុផល

រាជធានី​ភ្នំពេញ ៖ នារីកម្មកររោងចក្រម្នាក់ បានស្លាប់បាត់បង់ ជីវិតភ្លាមៗ ខណៈទៅលេងម្ដាយក្មេក មេឃកំពុងតែភ្លៀង ក៏ចុះដើរលុយទឹកដែលលិចត្រឹមស្មងជើង រួចដើរទៅក្បែរបង្គោលភ្លើង​ ស្រាប់តែជួបរឿងអកុសលបែបនេះ ទើបបង្កការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋ​ រាយការណ៍​ប្រាប់សមត្ថកិច្ច​ និង​ក្រុមសង្គ្រោះ​៧១១​ ចុះមកជួយសង្គ្រោះដែរ​ តែអកុសល​នារីរងគ្រោះបានស្លាប់បាត់ហើយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨និង១០នាទី ថ្ងៃសុក្រ​ ទី១៩ ខែតុលា ២០១៨ ត្រង់ចំណុចផ្លូវលំ ចូលក្នុងភូមិទួលពង្រ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

សពនារីរងគ្រោះមានឈ្មោះ សូ ស៊ីណា ភេទស្រីអាយុ ២៩ឆ្នាំ មុខរបរ​កម្មករោងចក្រ ស្នាក់នៅនិងធ្វើការនៅម្តុំចំការរដូង ។

បើតាមប្រភពព័ត៌មានពីម្តាយក្មេកនារីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុ កូនប្រសាររបស់គាត់ បានខលប្រាប់ថា ពេលចេញពីធ្វើការនិងមកលេងគាត់នៅភូមិទួលពង្រ ហើយភ្លៀងបានធ្លាក់យ៉ាងខ្លាំង និងរលឹមរហូត ធ្វើអោយទឹកលិចផ្លូវអស់ ។

លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានគេភ្ញាក់ផ្អើលថាមាន មនុស្សស្រីឆក់ខ្សែរភ្លើងស្លាប់នៅ ក្បែរបង្គោលភ្លើង ដែលជិតនិងកន្លែងគាត់ស្នាក់ ភ្លាមនោះគាត់ក៏ស្ទុះទៅមើល ក្រែងកូនប្រសារដែលថាមក លុះគាត់ ចេញមកមើលគេចោមរោម ពិតជាកូនប្រសារគាត់ពិតមែន ។

បច្ចុប្បន្នសពកំពុងរងចាំសមត្ថកិច្ចជំនាញចុះមកកោសល្យវិច័យ រួចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (ម៉េង-AhBoYz)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!