ព្រឹតិ្តការណ៍ថ្មីៗ

សណ្ដាប់ធ្នាប់ខណ្ឌមានជ័យ​ និងប៉ុស្ត៍​នគរបាល​ស្ទឹងមានជ័យ​៣ សហការគ្នាចុះអនុវត្តវិធានការក្ដៅ បន្ទាប់ពីអប់រំណែនាំ​ ជាច្រើនលើកច្រើនសាររួចហើយ​ បងប្អូននៅតែយកចិញ្ចើមផ្លូវមកដាក់លក់​ដូរឥវ៉ាន់​ និងសំភារៈយ៉ាងអាណាធិបតេយ្យដដែលៗទៀត

4 សប្តាហ៍ មុន 55 តូ សុផល

រាជធានីភ្នំពេញ​ ៖ កម្លាំងក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ សហការជាមួយសង្កាត់ស្ទឹងមានជ័យ៣

បានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាម​សងខាងផ្លូវវេងស្រេង បន្ទាប់ពីអប់រំណែនាំ​ធ្វើកិច្ចសន្យារាប់សិបដងរួចមកហើយ​ នៅតែ​រឹងរូស​មកដាក់លក់​អីវ៉ាន់​ និងសំភារៈផ្សេងៗ តាមចិញ្ចើមផ្លូ​វ មិនទុកចិញ្ចើមថ្នល់ សំរាប់អ្នកថ្មើរ​ជើងដើរ នៅលើចិញ្ចើមថ្នល់បែបអាណាធិបតេយ្យដដែលៗទៀត ទើបកម្លាំងបានចុះអនុវត្តវិធានការក្ដៅ ចុះធ្វើការរឹបអូសសំភារៈ យកមកសាលាខណ្ឌមានជ័យតែម្ដង ព្រោះ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរ​ដល់​អ្ន​ក​ដំណើរ នៅតាមបណ្ដោយផ្លូវវេងស្រេងនេះយ៉ាងខ្លាំងផងដែរ។

ចាប់ពីថ្ងៃនេះតទៅ ចំពោះបងប្អូនអាជីវករណាដែលនៅតែបង្កការយកទីតាំងខាងលើនេះ ដាក់លក់ដូរបែបអាណាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាននិងសោភ័ណភាពទីក្រុង នឹងមានវិធានការតាមផ្លូវច្បាប់ ដែលពួកគាត់ពីមុនប្រឈមនិងផ្លូវច្បាប់ចំនួនពីរគឺ៖ ១.ខុសច្បាប់ភូមិបាល ២.ខុសច្បាប់ចរាចរណ៍ផ្លូវគោក ដែលពួកគាត់កំពុងតែល្មើសដូចសព្វថ្ងៃនេះ។

ការចុះធ្វើ​សណ្ដាប់ធ្នាប់​នេះ ដោយទទួលបានបញ្ជាផ្ទាល់ពីលោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ និងលោក ឡុង​ ង៉ែត​ អភិបាលរង​ទទួលបន្ទុក​ សន្តិសុខ​ សណ្ដាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០១៨នេះ បានចាត់តាំងឲ្យលោក ស៊ុំ រិទ្ធី​ មន្ត្រីសាលាខណ្ឌ និងលោក​ ជា​ ណារិន​ អនុប្រធាន​ការិយាល័យ​ផែនការនិងអភិវឌ្ឍន៍​ខណ្ឌ និងលោក​ ឡេង​ ច័ន្ទភត្រា ប្រធានសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌ សហការគ្នាអនុវត្ត​បទបញ្ជា​ និងដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយកម្លាំងសង្កាត់ស្ទឹងមានជ័យ៣ កម្លាំងនគរបាល​ប៉ុស្តិ៍ស្ទឹងមានជ័យ៣ និងក្រុមប្រឹក្សាសង្កាត់ មេភូមិ បានបញ្ឍប់ទីតាំងលក់ដូរបែបអាណាធិបតេយ្យ រំលោភយកចិញ្ចើមថ្នល់ប៉ះពាល់សណ្តាប់ធ្នាប់សាធារណ អនាម័យ បរិស្ថាននិងសោភ័ណភាព ទីក្រុងយើងយ៉ាងខ្លាំង ព្រោះកន្លងមកអ្នកលក់ដូរទាំងនោះ មិនបានចូលរួមសហការជាមួយ អាជ្ញាធរយើងឡើយ ពួកគាត់តែងចាត់ទុកចិញ្ចើមផ្លូវនៅតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ​៣ ធ្វើជាទីផ្សារប្រជុំជនមួយ ដែលពួកគាត់តែងតែបង្កការកកស្ទះចរាចរណ៍តាមផ្លូវ លក់ដូរគ្មានសណ្តាប់ធ្នាប់ រំលោភយកចិញ្ចើមផ្លូវ ឫចំណីថ្នល់ធ្វើជាកម្មសិទ្ធិលក់សំភារៈផ្តាច់មុខដូចជា ៖ ត្រី សាច់ បន្លែ ខោអាវ។ល។ ពិសេសបង្កភាពខ្វះអនាម័យ ចោរសំរាម បន្សល់ទុកកាកសំណល់ ស្អុយមកលើផ្លូវជាតិជារៀងរាល់ថ្ងៃ៕​ អត្ថបទដោយ​ (ម៉េង)

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ