ព្រឹតិ្តការណ៍ថ្មីៗ

សូមប្រយ័ត្នៗ ក្មេងប្រុសម្នាក់ហូបនំ​cookie creme​​នឹងផឹកទឹកក្រូច​sanumpueng ពុល​បែកពពុះមាត់ស្លាប់

1 ឆ្នាំ មុន 123 តូ សុផល

ព្រះវិហារ ៖ មានការភ្ញាក់ផ្អើលពេញភូមិ កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨​ នៅគ្រាដែលមានក្មេងប្រុសម្នាក់ ពុលចំណីរហូតដល់បែកពពុះមាត់ស្លាប់ បន្ទាប់ពីក្មេងស្រីម្នាក់នោះហូបនំ​cookie creme​​នឹងផឹកទឹកក្រូច​sanumpueng ហើយរត់លេងបានបន្តិច ក៍ពុល​បែកពពុះមាត់ស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើង នៅចំណុច​​ផ្ទះឈ្មោះហុន​ សៀងហៃ​ ភូមិស្រយង់ជើង​ ឃុំស្រយង់​ ស្រុកគូលែន​ ខេត្តព្រះវិហារ។​

ក្មេងរងគ្រោះឈ្មោះ​ ហៃ​ វ៉ាន់ឆាយ​ ភេទប្រុស​ អាយុ១៨ខែ​ រស់នៅកន្លែងកើតហេតុ។​

បើតាមការបំភ្លឺរបស់ម្តាយក្មេងរងគ្រោះថា នៅមុនកើតហេតុ​ កូនរបស់គាត់បានញាំនំកញ្ចប់(cookie creme)ប្រភេទសុកូឡា អស់៤កញ្ចប់តូចៗ នឹងផឹកទឹកក្រូចដបជ័រ(sanumpueng)អស់១ដប​ ។

ម្តាយក្មេងរងគ្រោះបញ្ជាក់ទៀតថា បន្ទាប់ពីកូនញាំរួច វាក៏រត់លេងជាមួយក្មេងៗតូចៗបានមួយសន្ទុះ​ក្រោយមក ក៍ស្រាប់តែ​បែកពពុះមាត់​ទន់ខ្លួន​ ។ ភ្លាមៗនោះគាត់បានយកកូន ទៅមណ្ឌលុខភាពកោះកេរភ្លាមៗដែរ តែក្មេងស្លាប់ មុនទៅដល់មណ្ឌលសុខភាព ។

ចំពោះករណីនេះ ក្មេងរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​។

ក្នុងហេតុការណ៍នេះសមត្ថកិច្ចបានចុះចុះពិនិត្យធ្វើកោសល្យវិច័យដែរ ថាក្មេងពិតជាបានពុលចំណីមែន តែមិនទាន់បញ្ជាក់ថា ពុលចំណីណាឱ្យពិតប្រាកដនៅឡើយទេ ដោយយកនំ និងទឹកក្រូចនោះទៅពិនិត្យមើលសិន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ