ព្រឹតិ្តការណ៍ថ្មីៗ

៣នាក់ទៀតហើយ ត្រូវនគរបាលគោកឃ្លាង ឃាត់ខ្លួន ពាក់ព័ន្ធនិងគ្រឿងញៀន

11 ខែ មុន 27 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៨-១០-២០១៨ វេលាម៉ោង១៤ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់

ករណីប្រើប្រាស់ដោយសុខច្បាប់នូវសារធាតុញៀន នៅចំណុចដីឡូតិ៍ទុកចោល តាមផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ជនសង្ស័យចំនួន០៣នាក់រួមមាន ៖
១-ឈ្មោះ សុខ ប៊ុណារ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
២-ឈ្មោះ ហេង ណារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
៣-ឈ្មោះ វ៉ាត វណ្ណារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបន្លាសកអិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ប្រភពអោយដឹងថា មុនពេលកើតហេតុ ប៉ុស្តិ៍គោកឃ្លាង បានទួលពត៌មានពីប្រជាពលរដ្ឋ ថានៅចំណុចកើតហេតុខាងលើ មានក្រមក្មេងចំនួន០៣នាក់  កំពុងនាំគ្នាជក់ថ្នាំញៀនក្រោយពីទទួលពត៌មាន សមត្ថកិច្ចយើងបានចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ