ព្រឹតិ្តការណ៍ថ្មីៗ

អ្នកលក់សត្វព្រៃ៦នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

8 ខែ មុន 121 តូ សុផល

បាត់ដំបង៖សមត្ថកិច្ចស្រុកសង្កែសហការជាមួយក្រុមបង្ក្រាបបទល្មើសសត្វព្រៃនិងឃាត់ខ្លួនអ្នកលក់សត្វព្រៃបានចំនួន៦នាក់។

កិច្ចប្រតិបត្តិការនេះដឹកនាំកម្លាំងដោយលោក ហេង គឹមឆាយ ប្រធានក្រុមបង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើកាលពីវេលាម៉ោង៨និ៥០នាទីព្រឹក ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីជនល់មើសទាំង៦នាក់នោះរួមមាន៖សត្វស្លាបងាប់ចំនួន ៦៨៦ ក្បាលក្នុងនោះសត្វថ្លុំរស់ចំនួន០២ក្បាល។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងជនសង្ស័យទាំងអស់នោះឈ្មោះ៖១-លីវ ណាលីន (ស្រី)១៦ឆ្នាំ រស់នៅភូមិស្វាយកង់ ឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង។
២-ហៃ សុឃុន(ស្រី) ៥២ឆ្នាំរស់នៅភូមិស្វាយកង់ ឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង។
៣-យឿន ធឿន(ស្រី)៥១ ឆ្នាំរស់នៅភូមិសំរោងក្នុងឃុំសំរោងក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង។
៤-លីវ ណារៀង(ស្រី)១៨ឆ្នាំ រស់នៅភូមិស្វាយកង់ ឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង។
៥-ហ៉ីង ម៉ៅ(ស្រី)៤០ឆ្នាំរស់នៅភូមិស្វាយកង់ ឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង។
៦-សេង ស៉ីណាត(ស្រី)១៣ឆ្នាំ រស់នៅភូមិស្វាយកង់ ឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញផាកពិន័យទៅតាមនិតិវិធីនិងដុតសត្វព្រៃទាំងអស់កម្ទេចចោល៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!