ព្រឹតិ្តការណ៍ថ្មីៗ

រន្ទះអប្រិយ ប្រល័យជីវិតបុរស៣នាក់ និងរលំផ្ទះ១០ខ្នង

11 ខែ មុន 81 តូ សុផល

បន្ទាយមានជ័យ៖ បុរសបីនាក់ទៅឃ្វាលគោនៅតាមវាលស្រែ ស្រាប់តែមេឃភ្លៀងក៍រត់ទៅជ្រកក្នុងខ្ទមស្រែត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៨ នៅវាលខាងលិចឈៀងខាងត្បូងទីរួមស្រុក ភ្នំស្រុកចំងាយ ២គីឡូម៉ែត្រ មម្តុំឈូកធំ ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសទាំងបីនាក់តែងតែទៅឃ្វាលគោជុំគ្នាជារៀងរាល់ថ្ងៃស្រាប់ តែដល់ថ្ងៃកើតហេតុ មានភ្លៀងធ្លាក់ខ្លាំងបានរត់ទៅជ្រកក្នុងខ្ទមស្រែ។

មិនតែប៉ុណ្ណេះព្រមទាំងមានខ្យល់កន្ត្រាក់ផ្គរលាន់ និងរន្ទះបាញ់ បណ្តាលមនុស្ស៣នាក់ស្លាប់យ៉ាងអណោចអាណោចអាធម័។

ប្រភពបន្តទៀតថា ជនរងគ្រោះ

ទី១ ឈ្មោះ ម៉ក់ យឿយ ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក ។
ទី២ ឈ្មោះ ព្រឺល ឆេង ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិជាមួយ ។
ទី៣ ឈ្មោះ មឿន សាម៉េត ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីក។

ដោយឡែកផ្ទះ​ប្រជា​ពលរដ្ឋ ១០ខ្នង នៅភូមិគោកតាសុខ ឃុំពន្លៃ រងការខូចខាតផងដែរ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ