ព្រឹតិ្តការណ៍ថ្មីៗ

សមាជិកក្រុមចម្រៀង Black pink Jennie ត្រៀមនិងចេញ Solo Album ដំបូងមុនសមាជិកផ្សេងទៀត

3 សប្តាហ៍ មុន 61 តូ សុផល

បរទេស៖ នេះបើយោងតាមសារពត៍មានក្នុងស្រុកដែលបានចុះផ្សាយកាលពី ថ្ងៃទី 17 កន្លងទៅបានអោយដឹងថា សមាជិកក្រុមចម្រៀងនារី black pink កញ្ញា jennie និងត្រៀមចេញ បទចម្រៀងទោលមុនគេក្នុងពេលឆាប់ៗខាងមុខនេះ ហើយចំពោះបទចម្រៀងថ្មីនេះខាងផលិតកម្ម YG entertainment កំពុងរៀបចំនិងចេញផ្សាយផ្លូវការនៅ ខែ វិច្ចិការខាងមុខនេះហើយ ។

ប្រភពដដែលបានបន្តថា Jennie និងមកសម្រិតសម្រាង album ចម្រៀងរបស់នាងចុងក្រោយបន្ទាប់ពីនាងត្រលប់មកពី អឺរ៉ុបវិញ ព្រោះខណះពេលនេះនាងកំពុងតែpromote បទចម្រៀងរបស់នាងនៅឯបែកអឺរ៉ុប។

សូមបញ្ចាក់ផងដែលថា ក្រុមចម្រៀង black pink កំពុងតែទទួលជោគជយ័ខ្លាំង ជាមួយនិងការpromote បទចម្រៀងចុងក្រោយរបស់ពួកគេ ដែលមានចំនងជើងថា DDU-DU DDU-DU ។ រងចាំមើលទាំងអស់គ្នា ថាតើបទចម្រៀង solo album ដំបូងរបស់ jennie មានអ្វីទាក់ទាញនិងទទួលកាលគាំទ្របានដល់កំរិតណា ? វគ្គក្រោយពីកម្មវិធីសន្យាថានិងជម្រាបជូនទស្សនិកជាបន្តទៀត ។ អត្ថបទ li eden

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ