ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមការងារ​សណ្ដាប់ធ្នាប់ខណ្ឌមានជ័យ ចុះអប់រំណែនាំ ផ្សព្វផ្សាយជូនដល់បងប្អូនអាជីវក មិនអនុញ្ញាតិឲ្យដាក់លក់ដបសាំង ឫធុងសាំង និងសំភារៈផ្សេងៗ នៅតាមផ្លូវ៦០ម៉ែត្រ​ តទៅទៀតទេ!

1 ខែ មុន 509 តូ សុផល

រាជធានីភ្នំពេញ​ ៖ នាព្រឹកថ្ងៃ​ព្រហស្បតិ៍​ ទី១៨ ខែតុលា​ ឆ្នាំ២០១៨នេះ​ កម្លាំងសណ្ដាប់ធ្នាប់(ប្រជាការពារ) សាលាខណ្ឌមានជ័យ​

សហការជាមួយសង្កាត់ពាក់ព័ន្ធ បានចុះធ្វើការអប់រំណែនាំ និងផ្សព្វផ្សាយជូនដល់បងប្អូនអ្នកលក់ដូរ ដបសាំង ឬធុងសាំង អ្នកលក់​របស់របរ​តាមរទេះចល័ត ក៏ដូចជាអ្នកប៉ះកង់ម៉ូតូតាមរទេះ ឲ្យបានជ្រាបថា “គឺចាប់ពីថ្ងៃនេះតទៅ រដ្ឋបាលខណ្ឌមានជ័យ មិនអនុញ្ញាតិឲ្យបងប្អូនលក់ដបសាំង ឫធុងសាំង និងសំភារៈផ្សេងៗ នៅលើតាមបណ្ដោយ​មហាវិថី​សម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ​) ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ តទៅទៀតទេ” ។

ការចុះណែនាំនិងផ្សព្វផ្សាយខាងលើនេះដោយបានទទួលបទបញ្ជាពីលោក ពេជ្រ កែវមុនី អភិបាលនៃ គណៈអភិបាលខណ្ឌមានជ័យ និងលោកឡុង ង៉ែត អភិបាលរងខណ្ឌ បានចាត់តាំងឲ្យលោក ជា ណារិន អនុប្រធាន​ការិយាល័យ​ផែនការ និងអភិវឌ្ឍន៍​ខណ្ឌមានជ័យ​ ជាអ្នកដឹកនាំផ្ទាល់ ។

ក្រុមការងារ​រៀបចំសណ្ដាប់ធ្នាប់បានបញ្ជាក់ថា ក្នុងករណីបងប្អូនអាជីវករ មានភាពរឹងទទឹង មិនគោរពតាមការណែនាំរបស់សាលាសង្កាត់ និងសាលាខណ្ឌ កម្លាំងមានសមត្ថកិច្ចនឹងធ្វើការរឹបអូសសំភារៈបងប្អូន ដោយមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់សំភារៈរបស់បងប្អូនឡើយ។

ជាមួយគ្នានេះ​ក្រុមការងាររៀបចំសណ្ដាប់សង្ឃឹមថា បងប្អូនអ្នកលក់ដូរនៅតាមទីតាំងខាងលើនឹងចូលរួម សហការជាមួយអាជ្ញាធរ ដោយភាពទទួលខុសត្រូវ ដើម្បីបញ្ជៀសនូវបញ្ហាផ្សេងៗដែលកើតឡើងជាយថាហេតុ អំពីដបសាំង ឫធុងសាំង ពិសេសរក្សាបានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភ័ណភាពល្អសម្រាប់រាជធានីភ្នំពេញយើងទាំងអស់គ្នា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ