ព្រឹតិ្តការណ៍ថ្មីៗ

ផ្កាយ៣ ស ថេ​ត ៖ ដាស់តឿនកូនចៅខ្លួន អោយខិតខំប្រឹងប្រែងបំរើប្រជាពលរ​ដ្ឋ​ឱ្យ​កាន់តែល្អប្រសើរថែមទៀត

1 ខែ មុន 147 តូ សុផល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានអនុសា​សន៍ដឹកនាំ និងសម្ដែងនូវការកោតសរសើរ អំពីលទ្ធផ​លចំពោះការខិតខំប្រឹងប្រែង ក្នុងការបង្កា បង្រ្កាប​បទល្មើសគ្រប់ប្រភេទ ការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ការងាររដ្ឋបាលបំរើសេវាសាធារណៈ របស់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល​ខណ្ឌសែនសុខ ​នាពេលក​ន្លងមក​​។

ក្នុងឱកាសនោះ លោកអគ្គស្នងការរងរូបនេះ បានមានប្រសាសន៍ដឹកនាំប​ន្ថែម និងណែ​នាំដល់កម្លាំងនគរបាល ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើការងារសុខទុក្ខ​មន្ត្រីកំពុងបំពេញភារកិច្ច និងមន្ត្រីដែលបាន​ចូលនិវត្តន៍ និង​ស្តីពីសតិ​អារម្មណ៍ សាមគ្គីភាពផ្ទៃក្នុង ជួយចែករំ​លែកការលំបាកគ្នា លើការងារបុគ្គលិក ការ​លើក​សរសើរ​ ការតម្លើងឋានន្តរសក្ដិ​ និង​ការ​ជ្រើសរើស​កម្លាំងបន្ថែមជាដើម។​

ទន្ទឹម​នឹងនោះដែរ ​​​​​លោកឧត្ដមសេនីយ៍ឯក ស្នងការរូបនេះ ក៏បានលើកឡើងនូវ ការយកចិត្តទុកដាក់ ចំពោះការបង្កើន​សេចក្ដីសុខសុភមង្គលដល់ប្រជាពលរដ្ឋ និងពង្រឹងបន្ថែមលើការងារផ្សព្វផ្សាយអប់រំ​ ការ​បង្កា​​បង្រ្កាបបទល្មើសគ្រឿងញៀន ដែល​ជា​មូលហេតុ​បណ្តាល​ឲ្យ​មាន​បទល្មើស​ជា​ច្រើន​ ការ​បង្កា​បង្រ្កាបបទល្មើសលួច ឆក់ ​ប្លន់ដែលកើតឡើងក្នុងមូលដ្ឋាន ។

ជាមួយគ្នានេះ លោកសូមឲ្យមេប៉ុស្តិ៍ទាំងអស់នៅទូទាំ​ងរាជធានីភ្នំពេញបង្កើនការយកចិត្តទុកដាក់ខ្ពស់ សម្រាប់មប្រើ សេវាសាធារណៈជូនបងប្អូ​នប្រជាពលរដ្ឋ ដូចជាការធ្វើ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ​​ ត្រូវធ្វើឲ្យបានលឿន ហើយត្រូវយកទៅជូនពួកគាត់ដល់លំនៅឋាន​ ដើម្បី​ទទួល​បាន​ភាព​ជិតស្និទ្ធ​ និង​ព័ត៌​មាន​ អំពី​សុខ​ទុក្ខ​ក្នុង​មូលដ្ឋាន​របស់​បងប្អូន​ និងត្រូវ​យក​ចិត្ត​ទុកដាក់​​ផ្សព្វផ្សាយ​ច្បាប់​ អនុវត្ត​ច្បាប់​ លើការ​ងារ​សណ្តាប់​ធ្នាប់​ និង​ចរាចរណ៍​ ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ល្អ​ប្រសើរ​ផងដែរ ។​

លោកស្នងការរូបនេះបានមានប្រសាសន៍បន្ថែមថា លោកមិនបានដាក់ខែជាមួយ នឹងគោលដៅចរាចរណ៍ ក្នុងរាជធានីភ្នំពេញនោះទេ ហើយលោកក៏សូមឲ្យនគរបាលផ្នែកចរាចរណ៍បង្កើននូវការយកចិត្តទុកដាក់ ចំពោះសំលៀកបំពាក់ និងវិន័យផ្សេងៗផងដែរ។ ត្រូវត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនជាប្រចាំ ​ដើម្បីទប់ស្កាត់បទល្មើស។ ពេលចុះបេ​សកម្ម ត្រូវទន់ភ្លន់ កុំកោងកាច កុំគោះក្បាលឡានគេជាដើម.. បើករណីអ្នកស្រវឹងរញ៉េរញ៉ៃ មិន​ចាំបាច់ពន្យល់ច្បាប់ច្រើនទេ នាំយកមកប៉ុស្តិ៍ភ្លាម ត្រូវថត​គ្រប់សកម្មភាពដែលជនល្មើសប្រព្រឹត្តខុស។

លោកស្នងការបានលើកឡើងទៀ​តថា​ ​ប៉ូលិសចរាចរណ៍ ត្រូវតែរឹតបន្តឹងភ្លើងសញ្ញាចរាចរណ៍ និងត្រូវតែកែទម្លាប់ដើរទៅចាប់ដៃយកលុយពីរថយន្តដឹកសំពីងសំពោង។ ត្រូវប្រាប់ពលរដ្ឋអោយបានច្បាស់លាស់នូវបញ្ហាដែលពួកគាត់​ អត់ពាក់មួកសុវត្ថិភាព និងកញ្ចក់សម្រាប់មើលក្រោយជាដើម។ លោកថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយ នឹងន​គរបាលនៃអធិការនគរបាលខណ្ឌសែនសុខ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!