ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋវាយទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ចខណះដែលធ្វើសកម្មភាពលួចកាច់ករយកម៉ូតូ

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋវាយទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ចខណះដែលធ្វើសកម្មភាពលួចកាច់ករយកម៉ូតូគេជិះចេញតែត្រូវបានម្ចាស់ម៉ូតូឃើញទាន់។កាលពីម៉ោង១៤និង២០នាទី
រសៀលថ្ងៃទី៣០ឧសភា២៩១៦នៅភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះហេង សុភ័ត្ត្រ អាយុ២៥ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដមានស្រុកកំណើតភូមិត្បូងវត្តឃុំត្បូងវត្តស្រុក ត្បូងឃ្មុំខេត្តកំពង់ចាម។

ដើមបណ្តឹងជាម្ចាស់ម៉ូតូឈ្មោះឆឹម តុលា ភេទប្រុអាយុ២៣ឆ្នាំមុខរបរលក់ដូរស្នាក់នៅ ភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខនិងមានស្រុកកំណើតសង្កាត់ស្រះចកខណ្ឌដូនពេញ។

ប្រភពពីម្ចាស់ម៉ូតូវានប្រាប់សមត្ថកិច្ចថាមុនកើតហេតុគាត់បានទុកម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥ពណ៌ខ្មៅសេរូ២០១០ឡើងតែម២០១៥ពាក់ស្លាកលេខកណពង់ចាម1C-8092ចតចោលនៅជំហៀងផ្ទះក្បែរកន្លែងលក់ដូរខណះនោះស្រាប់តែមានជនសង្ស័យខាងលើបានមកធ្វើសកម្មភាពកាច់កលួចស្របពេលកំពង់ជិះចេញក៍តហរូវគាត់វានឃើញស្រែចោរៗក៍ត្រូវបានប្រជាពលរដ្ឋជិតខាងចាប់បានភ្លាមៗនិងបានទទួលស្វាគមន៍មួយដៃមួយជើងឡើងទ្រមទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាយកមកសាកសួរ។

សមត្ថកិច្ចបានប្រាប់ថាក្រោយពីសមត្ថកិច្ចទៅដល់បានឃើញជនសង្ស័យបែកក្បាលហូរឈាមពេញផ្ទៃមុខឡើងទ្រមទៅហើយនិងបានដកហូតដែកចុងស្រួចកែរឆ្នៃបាន០៣ដើមនិងសោរខ្សៀរលេខ០២ចំនួន១ដើមម៉ូតូប្រគល់អោយម្ចាស់វិញ។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លានិងបានកសាងសំនុំរឿងបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខជាក្រោយ។

imageimage imagedocument.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

%d bloggers like this: