ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត៖ មានរឿងប្លែកៗទៀតហើយ…!

1 ខែ មុន 765 តូ សុផល

លោក ហ៊ុន ម៉ាណែត៖ ក្រោយពីប្រឌិតរឿងមិនពិតមួយដើម្បីបំផ្លាញកិត្តិយសខ្ញុំមិនទាន់បានប៉ុន្មានផងក្រុមមនុស្សដដែលបានប្រឌិតរឿងថ្មីមួយទៀតយកមកវ៉ៃប្រហារខ្ញុំសារជាថ្មី។

ម្តងនេះមិនដឹងទៅបង្កើតសារសម្លេងយកមកពីណា ហើយថាបែកធ្លាយជាសារសម្លេងរបស់ខ្ញុំ។ ខ្ញុំសូមជូនយោបល់ថា បើជ្រុលជាធ្វើ ធ្វើអោយសមបន្តិចជាងនេះទៅក្រែងបានគេជឿខ្លះ។ បើក្លែងថាជាសម្លេងរបស់ខ្ញុំ គួរទៅរកមនុស្សដែលមានសម្លេងស្រដៀងខ្ញុំ ហើយរបៀបនិយាយប្រហាក់ប្រហែលនឹងខ្ញុំដើម្បីយកទៅថតចាក់តាមហ្វេសប៊ុកហើយចោទថាជាសម្លេងខ្ញុំទៅក្រែងវាបានសមជាងនេះបន្តិច។

តែទោះជាយ៉ាងណាក៏ដោយ ដូចខ្ញុំប្រាប់ពីលើកមុនចឹងថា កលល្បិចប្រឌិតរឿងដើម្បីបង្កាច់បង្ខូចខ្ញុំរបៀបនេះវាដដែលៗពេក ហើយប្រជាជនខ្មែរលែងជឿហើយ។ ឈប់បានឈប់ទៅ 😃

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ