ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋ១២គ្រួរសារគ្រោង ប្ដឹងលោកផ្កាយពីរទេស សំអាត ទៅតុលាការ និងក្រសួងរៀបចំដែនដី ដើម្បីស្វែងរកយុត្តិធម៌

1 ឆ្នាំ មុន 287 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ លោក ឧត្ដមសេនីយ៍ទោ ទេសសំអាត បំរើការនៅនិយកដ្ឋានបញ្ជូនសារ នៃអគ្គបញ្ជាការកងទ័ពជើងគោកនៅថ្ងៃចន្ទ័ទី២២ខែតុលាឆ្នាំ ២០១៨ខាងមុខនេះ ពលរដ្ឋចំនួន១២គ្រួសារ រស់នៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ និងប្ដឹងលោកផ្កាយពីទេសំអាតទៅតុលាការ សាលាដំបូងខេត្ត ឧត្ដរមានជ័យ និងក្រសួងរៀបចំដែនដី ដើម្បីសុំទាមទា ជំងឺចិត្តផង និងទាមទាកំលាំងពលកម្មនិងបែងចែលដីគ្នា ផង ដែលលោកទេសសំអាត បានគេចវេសនិង បានបំពាន សន្យា ជាមួយពួកគាត់កាលពីឆ្នាំ២០០២ ដែលពួកគាត់ជាកម្មករស៊ីឈ្នួលរានព្រៃយកដីរដ្ឋចែកគ្នា។

ប្រជាពលរដ្ឋទាំង១២គ្រួរសារខាងលើបានអោយដឹងថា ដែលលោកផ្កាយ២ទេសសំអាត បានប្ដឹងចោទប្រកាន់មកលើពួកគាត់គ្មានមូលដ្ឋានច្បាស់លាស់ទៅតុលាការនោះ ពេលនេះពួកគាត់និងប្ដឹងបកវិញហើយនៅថ្ងៃចន្ទ័នេះ។

ប្រជាពលរដ្ឋបានបន្ដរថា លោកទេសសំអាត បាន ប្ដឹងពួកគាត់ថាបានរំលោភយកដីចំនួន៦០ហិចតានៅចំណុចអូសាភី ក្នុងភូមិលំទងចាស់ថាខ្លួនជាអ្នកមើលដីអោយគេនោះ ធាតុពិតដីចំនួន២២០ហិចតាដែលពួកគាត់បានរុរានជាមួយគ្នាកាលពីឆ្នាំ២០០៤ កុំថាឡើយដី៦០ហិចតា ពួកគាត់ថាអោយលោកទេសសំអាតរហូតដល់ទៅ១២០ហិតាទៀតផង មិនបាច់មកប្ដឹងទាមទាយកដី៦០ហិចតានោះទេ ។

ពួកគាត់ថាកាលពីឆ្នាំ២០០៤ពួកគាត់ទាំង១២គ្រួសាបានស៊ីឈ្នួលរានព្រៃឈើយកដីរដ្ឋ ចែកគ្នាជាមួយលោកផ្កាយពីទេសសំអាត ដែលលោកទេសសំអាតជា អ្នកចេញថ្លៃប្រេងសាំងនិងនៅពីក្រោយខ្នងដើម្បីការពារមិនអោយមានគេចាប់ចង រីឯពួកគាត់ថ្លៃកំលាំងពលកម្ម ។

បែជាលោកអ្នកមានអំណាចម្នាក់នេះរំលោភចង់យកតែឯង ហើយមិនហ៊ានចេញមុខខ្លួនឯងតរទល់និងពួកគាត់ ប្រើល្បិច ថាយាមដីអោយគេដែលមានបណ្ណ័កម្មសិទ្ធ ធាតុពិតដីមានបណ្ណ័កម្មសិទ្ធមានតែជាង៤០ហិចតាតែប៉ុនណ្ណោះ រឺឯ១៨០ហិចតាទៀត ទេសសំអាតកំពុងតែរារាំងមិនអោយពួកគាត់អាស្រ័យផលនិងកាន់កាប់ ហើយប្រាប់ពួកគាត់ថាប្លង់មិនទាន់ចេញអស់។

ដែល ពួកគាត់ត្រូវបានលោកទេសសំអាតចង់បោកទាំងកំលាំងពលកម្មផងនិងបំពានសន្យា គ្នាកាលតាំងពីឆ្នាំ២០០៤ផង ហើយបង្ខូចពួកគាត់ទៀត។
ពួកគាត់ទាំង១២គ្រួសាររំពឹងយ៉ាងមុតមាំថា តុលាការ និងក្រសួងរៀបចំដែនដី និងផ្ដល់យុត្តិធម៌ជូនដល់ពួកគាត់ នៅពេលពាក្យបណ្ដឹងរបស់ពួកគាត់ចូលទៅដល់៕ ដោយ ៖ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ