ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរថ្នាំញៀន

12 ខែ មុន 61 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃ ពុធ ៨កើត ខែ អស្សុជ   ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែ តុលា ឆ្នាំ​២០១៨  វេលា​ម៉ោង​២៣ម៉៥៥នាទី កម្លាំងនគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យទី២ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុច ផ្លូវ​បេតុង ភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ជនសង្ស័យដែល​មាន​ឈ្មោះ  យ៉ាង វណ្ណៈ ហៅ ពេក ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ​ទីលំនៅផ្ទះជួល ផ្លូវ​លំ ភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ចបានបន្តថា ខណៈពេលដែលជនសង្ស័យឈ្មោះ យ៉ាវ វណ្ណៈ​ ហៅ ពេក  កំពុងជិះម៉ូតូ០១គ្រឿងម៉ាកធូដេ ពណ៍ ទឹកប្រាក់ គ្មានស្លាកលេខ ម្នាក់ឯង (នៅចំណុចខាងលើ)  ដោយមានការសង្ស័យសមត្ថកិច្ចបានឃាត់ត្រួតពិនិត្យរកឃើញក្រាមពណ៍សថ្លា   (សង្ស័យជាគ្រឿងញៀន)  ចំនួន ០២ កញ្ចប់តូចនៅជាប់ខ្លួនក៏ឃាត់យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ចាត់ការតាមនីតិវិធី ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០២ កញ្ចប់ថង់តូច និង ម៉ូតូ០១គ្រឿងម៉ាកធូដេ ពណ៍ទឹកប្រាក់ គ្មានស្លាកលេខ     

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ យ៉ាង វណ្ណៈ ហៅ ពេក ឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ