ព្រឹតិ្តការណ៍ថ្មីៗ

ញ៉ាក់សាច់! ទ្រូម៉ាន់នីចែកសំបុត្រកុននិង iPhone XS Free!

1 ខែ មុន 154 តូ សុផល

ភ្នំពេញ៖ ក្រុមហ៊ុនទ្រូម៉ាន់នី គ្រោងធ្វើការសម្ពោធបញ្ជរថ្មីរបស់ខ្លួនមួយទៀត នៅក្នុងផ្សារទំនើប អ៊ីអនម៉លសែនសុខ

ជាផ្លូវការពីថ្ងៃទី ១៩ ដល់ ២១ តុលា ខាងមុខនេះ ព្រមជាមួយការចែកសំបុត្រកុន 2D/3D របស់រោងភាពយន្ត Major Cineplex ដោយឥតគិតថ្លៃផងដែរ។
លោក ឈន់ សកល នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុនទ្រូម៉ាន់នី បានបង្ហើបថា៖ «មិនត្រឹមតែចែកសំបុត្រកុនឥតគិតថ្លៃនោះទេ ក្រុមហ៊ុនក៏ផ្តល់ការចាប់រង្វាន់ជាទូរសព្ទស្មាតហ្វូន ម៉ូឌែល iPhone XS រួមជាមួយរង្វាន់ជាច្រើនទៀត ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់២១ ខែតុលា ឆ្នាំ២០១៨ ដោយអតិថិជនគ្រាន់តែទៅកាន់ផ្សារទំនើប អ៊ីអនម៉លសែនសុខ ហើយស្វែងរកបញ្ជរទ្រូម៉ាន់នីដើម្បីបញ្ជូលទឹកប្រាក់ចូលទៅក្នុងគណនីទ្រូម៉ាន់នីក្នុងទូរស័ព្ទដៃជាការស្រេច។»

បញ្ជរទ្រូម៉ាន់នី មានទីតាំងនៅជាន់ផ្ទាល់ដី បញ្ជរលេខ T022 ហើយលោកអ្នកក៏អាចស្វែងរកតាមរយៈផែនទី LED របស់ផ្សារទំនើបអ៊ីអនម៉លសែនសុខផងដែរ ។ នេះជាការផ្តល់ជូនបន្ថែមនូវសេវាដកដាក់លុយ ចាយលុយ បង់វិក័យបត្រនិងសេវាកម្មផ្សេងៗ របស់កម្មវិធីទ្រូម៉ាន់នី កាន់តែស្រួល និងកាន់តែក្បែរលោកអ្នក។
នៅចាំអីទៀត ទៅយកសំបុត្រកុនទាំងអស់គ្នា ថាមិនត្រូវបាន iPhone XS មួយទៀតក៏ថាបាន។តែកុំភ្លេចដោនឡូតកម្មវិធីTrueMoney https://www.truemoney.com.kh/?id=truemoney-app ទុកអោយហើយណា
ព័ត៌មានបន្ថែមពីកម្មវិធីនេះ អាចទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ