ព្រឹតិ្តការណ៍ថ្មីៗ

រឿងពិត! នៅពីក្រោយខ្នង​ ការផលិតបទ​ «អ្នកណាកែចិត្តបង?»​ របស់​ សោភា​ ទេពី​

4 សប្តាហ៍ មុន 140 តូ សុផល

ភ្នំពេញ៖​ មួយរយៈពេលមុននេះ​ មានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម​ និងសារព័ត៌មានថា​ បទ​ «អ្នកណាកែចិត្តបង?»​

របស់​ សោភា​ ទេពី​ ត្រូវបានមហាជនកំពុងតាមដានថា​ ម្ចាស់បទរូបនេះ​ ជាក្រពើដូចព័ត៌មានចុះផ្សាយឬទេ​ ហើយរឿងនេះពាក់ព័ន្ធអ្វីខ្លះ​ ជាមួយផលិតកម្ម​ Zone Production និងផលិតកម្ម BN production ដែរឬទេ?

ព័ត៌មានថ្មីៗនេះបទ​ «អ្នកណាកែចិត្តបង?»​ បាន​ផ្ទុះខ្លាំង ដោយមានអ្នកស្ដាប់រហូតដល់ជិត២០លានដង នៅលើយូធូប បានបង្ហោះជាMV ដោយផលិតកម្ម Zone Production និង​ ផលិតកម្ម​ BN Production ដែលម្ចាស់បទ​ ត្រូវបានគេស្គាល់ថាជាតារាចម្រៀង​ កញ្ញា​ សោភា​ ទេពី​។ ក្រោយពីមានព័ត៌មានលេចឮបែបនេះ​ តារាចម្រៀងរូបនេះ​ បានបញ្ចេញប្រតិកម្មតបត​ ដោយមិនសំចៃមាត់​ តាមរយៈបណ្តាញសារព័ត៌មាន​ និងវៃប្រហារទៅលើផលិតកម្មមិនក្រែងចិត្តនោះទេ។

ទាក់ទងទៅនឹងចម្ងល់នេះ​ សារព័ត៌មាន​ TNN  បានសាកសួទៅ ផលិតកម្ម​ BN​ Production ជុំវិញរឿងរ៉ាវទាំងអស់​ ដោយខាងផលិតកម្មបានឆ្លើយតបថា​ “សម្រាប់បទ​ «អ្នកណាកែចិត្តបង?»​ របស់ផលិតកម្ម​ Zone គឺមិនមានពាក់ព័ន្ធជាមួយ​ BN Production សិនទេ​ ហើយតារាចម្រៀង​ សោភា​ ទេពី​ ក៏មិនមែនជាតារាចម្រៀងក្នុងផលិតកម្ម​នោះទេ​ និយាយជារួម​ គឺផលិតកម្ម zone បានសហការជាមួយ BN​ ផលិតបទចម្រៀងនេះឡើង​ ដោយសារតែស្តាយបទដែលល្បីនិងមានការគាំទ្រស្រាប់​ ទើប​ BN​ ចាយទុនផលិត​ MV​ នេះឡើង​ ដោយសហការជាមួយផលិតកម្មម្ចាស់កម្មសិ្នទ្ធ”។

ខាងផលិតកម្ម​ BN​ បានប្រាប់ឲ្យដឹង​ ក្នុងន័យសុំលាក់អត្តសញ្ញាណថា​ លោកមិនចង់មានបញ្ហាអ្វីវែងឆ្ងាយបន្តអោយរឿងនេះវែងទៀតទេ​ តែដោយសារតែសារព័ត៌មានសួហើយក៏ឆ្លើយតែម្តងហើយក៏ចង់បញ្ជាក់ថា​ BN​ Production មិនពាក់ព័ន្ធអ្វីទេ​ ហើយតារាចម្រៀង​ សោភា​ ទេពី​ ក៏មិនមែនជាតារាចម្រៀងក្នុងផលិតកម្មដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ