ព្រឹតិ្តការណ៍ថ្មីៗ

តារាសម្តែងហុងកុងលោក Chow Yun-fat និងបងរិច្ចាកទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណជា 710 លានដុល្លារសហរដ្ឋអាមេរិកដល់សប្បុរសធម

1 ខែ មុន 175 តូ សុផល

ចិន៖ ថ្មីៗនេះតារាសម្តែងវយ៍ 63 ឆ្នាំលោក chow yun fat បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយដល់ពិភពលោកទាំងមូលនោះគឺរូបលោកបានបរិចាកថវិការផ្ទាល់ខ្លួនរបស់លោកប្រមាន ជា 710 លានដុុល្លារសហរដ្ឋអាមេរិកដើម្បីសបុរសធម័ ។ ភ្លាមភ្លាមនោះសារពត័មានជាច្រើនមិនថានៅអាសុីរ៏អឺរ៉ុបទេគឺបានចចុះផ្សាយពីរឿងនេះយ៉ាងព្រោងព្រាតតែម្តង ។ លោក chow youn fat បានថ្លែងទៅកាន់សារពត័មានក្នុងស្រុកថា រូបលោកគឺមានគម្រោងបរិច្ចាក់ថវិការផ្ទាល់ខ្លួនរបស់លោក ប្រមាន 5.6 ពាន់លាន ដុល្លារហុងកុង ស្មើនិង 543 លានដុល្លារផោន ដើម្បីសបុរសធម័ ។

លោក chow youn fat គឺជាម្ចាស់ពានរង្វាន់ Oscar-winning film ក្នុងខ្សែរភាពយន្តដែលមានចំនងជើងថា Crouching Tiger Hidden Dragon ។ តើទស្សនិកជនជ្រាបដែលរឺទេ ថាតើលោក chow yun fat ចំណាយថវិការប៉ុន្មានក្នុងមួយខែ ? ពិតជាមិនគួរអោយជឿនោះទេ រូបលោកចំនាយត្រឺមតែ 800 ដុល្លារហុងកុង ស្មើរនិង 78 ផោន ប៉ុណ្ណោះក្នុងមួយខែ ហើយរូបលោកតែងតែមានវត្តមានជានិច្ចចំពោះហាងទំនិញណាដែលបញ្ចុះតម្លែ នេះមិនមែនដោយសារតែលោកជាមនុស្សគំរិះនោះទេ គឺរូបលោកគ្រាន់តែមិនចង់ខ្ជះខ្ជាយលុយឥតប្រយោន៏ប៉ុណ្នោះ ។

អ្វីដែលធ្វើអោយអ្នកគាំទ្រសសើររូបលោកនោះគឺ chow yun fat នៅតែប្រើទូរសព្ទម៉ាក nokia សេរីចាស់មួយគ្រឿងរហូតដល់ទៅជាង 17 ឆ្នាំ ទើបលោកសម្រេចចិត្តមកប្រើ smart phone វិញបន្ទាប់ពី ទូរសព្ទ nokia របស់លោកលែងដំណើរការ ។ ជាកាពិតគ្មានអ្នកណាម្នាក់ស្លាប់ទៅអាចយករបស់ដែលខ្លួនស្រលាញ់ទៅតាមបាននោះទេ ចំពោះលោក chow yun fat ក៏មានទស្សនះបែបនេះដែល រូបលោកបាននិយាយថា លុយទាំងអស់ដែលខ្ញុំមានវាមិនមែនជាកម្មសិទ្ឋរបស់ខ្្ញុំទេនៅពេលដែលខ្ញុំស្លាប់ ។ លោក បានបន្តថា “ក្តីសុបិន្តរបស់ខ្ញុំគឺចង់ក្លាយជាមនុស្សសាមញ្ញនិងសប្បាយចិត្ត” ។

អ្វីដែលពិបាកបំផុតដើម្បីសម្រេចបានក្នុងជីវិតគឺមិនមែនជាសំណាងនោះទេប៉ុន្តែវិធីថែរក្សាផ្នត់គំនិតដោយសន្តិភាពនិងរស់នៅអស់មួយជីវិតរបស់អ្នកដោយសាមញ្ញនិងគ្មានកង្វល់។ សូមបញ្ចាក់ផងដែលថា លោក chow yun fat ប្រកបអាជីពជាតារាសម្តែងអស់រយះពេលជា 40 ឆ្នាំមកហើយ រូបលោកនិងភរិយាកាលពីប៉ុន្មានឆ្នំាមុននេះបានបង្កើតមូលនិធីសប្បុរសធម៏មួយ តែជាអកុសលរូបលោកពុំមានកូននោះទេ ។ អត្ថបទ li eden

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ