ព្រឹតិ្តការណ៍ថ្មីៗ

កិច្ច​ប្រជុំ​បូក​សរុប​ការងារ​៩​ខែ​ឆ្នាំ​២០១៨​ របស់​ស្នង​ការដ្ឋាន​នគរបាលខេត្តព្រះសីហនុ​ និងបំពាក់​សក្តិ​ជូន​មន្ត្រី​នគរបាលជាតិ​ចំនួន​១៣៥ នាក់

11 ខែ មុន 112 តូ សុផល

 ខេត្តព្រះសីហនុ៖ ព្រឹក​ថ្ងៃទី​១​៧​ខែ​តុលា​ឆ្នាំ ២០១៨​ថ្មី​ៗ​ នេះ​ នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​បេីក​កិច្ច​ប្រជុំ​បូកសរុប​ការងារ​៩ខែ​ ឆ្នាំ​២០១៨​ និង​លេីក​ទិសដៅ​អនុវត្ត​បន្ត​ ព្រម​ទាំង​ ធ្វេី​ពិធី​ប្រកាស​មុខ​តំណែង​ បំពាក់​ឋានន្តរ​សក្តិ​ ជូន​មន្រ្តី​នគរបាល​ជាតិ​ចំនួន១៣៥នាក់​។ 

    

 របាយការណ៍​បូកសរុប​ការងារ៩​ខែ​ឆ្នាំ​២០១៨​ ដែល​អាន​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​អុឹម​ វល​ក្ខណ៍ ស្នងការ​រង​ និង​ជា​ប្រធាន​សេនាធិការ​ កត់សំគាល់​ឃើញ​ថា៖

    

បទល្មើស​ព្រហ្មទណ្ឌ​កេីត​ឡេីង​ ចំនួន​ ៦៦លេីក​ ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ១៨ លេីក/១១ លេីក បទល្មើស​មជ្ឈិម៤៨ លេីក/​៤៤លេីក បទល្មើស​ខាង​លេី​ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​៤នាក់​ រង​របួស ១៣​នាក់​ និង​បាត់​បង់​សម្ភារៈ​មួយ​ចំនួន​។  

     

លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិ​ការ​ ក្នុង​រយៈ​ពេល​៩​ខែ​ ឆ្នាំ​២០១៨​នេះ​ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​ បង្រ្កាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​ចំនួន​៦​៦​ករណី​ ស្មេី​នឹង​១០០% ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​១៣​៧​នាក់​ បទល្មើស​ឧក្រិដ្ឋ​១៨​ ករណី​ឃាត់ខ្លួន​៣​២នាក់​ បទល្មើស​មជ្ឈឹម៤៨ករណី ឃាត់ខ្លួន… នាក់។ 

      

គ្រោះ​ថ្នាក់​ចរាចរណ៍​កេីត​ឡេីង​ចំនួន​១៥៧ លេីក​/១៥៨លេីក បណ្ដាល​ឲ្យស្លាប់មនុស្ស៩៧នាក់​/៤៨ នាក់​ ប្រៀបធៀប​ទៅ​នឹង​រយៈ​ពេល​៩​ខែ​ឆ្នាំ​២០១៧​ មាន​ការកេីន​ឡើង​៤៩នាក់​ រង​របួស ២៥៩ នាក់​ ខូចខាត​រថយន្ត​ចំនួន​១៣៨ គ្រឿង​ និង​ ម៉ូតូ​១​២៨​គ្រឿង។ 

     

គ្រោះ​ថ្នាក់អគ្គីភ័យ​ កេីតឡេីង១៥លេីក/១៦ លេីក មាន​ការ​ថយ​ចុះ​១លេីក​ បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​១២ខ្នង បន្ទប់​ផ្ទះ​សំណាក់​៤​បន្ទប់​ តូប​កាត់​សក់​១​ រថយន្ដ​៤​គ្រឿង​ រោង​សិប្បកម្ម​ផលិត​ទឹកកក​១​ ស៊ី​ទែន​ប្រេង​១​ ម៉ាស៊ីន​ភ្លើង​១​ ទូរ​ ATM១ និង​ស្លាប់​មនុស្ស​ ម្នាក់។ 

   

 ក្នុង​កិច្ច​ប្រជុំ​ ក៏បាន​ធ្វេី​ពិធី​ប្រកាស​មុខ​តំណែង​និង​បំពាក់​ឋានន្តរ​សក្តិ​ជូន​មន្រ្តី​នគរបាល​ជាតិ​ចំនួន១៣៥ នាក់ ក្នុង​នោះ​ថ្នាក់​វរសេនីយ៍​ត្រី៤០នាក់​ ថ្នាក់​អនុសេនីយ៍​ឯក៤៨នាក់​ ថ្នាក់​អនុសេនីយ៍​ទោ៣៥នាក់​ ថ្នាក់​អនុសេនីយ៍​ត្រី១១នាក់​ និង​ ថ្នាក់​ព្រិន្ទបាល​ឯក​១​ នាក់​។ តែងតាំង​មុខ​តំណែង​ នាយ​ប៉ុស្តិ៍​នគរបាល​​រដ្ឋបាល​ សង្កាត់​លេខ​៣​ មួយ​រូប​ ដែល​ត្រូវ​ជំនួស​នាយ​ប៉ុស្តិ៍​មុន​ ត្រូវ​ចូល​និវត្តន៍​។ 

     

លោក​ឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ បានមាន​ប្រសាសន៍​ ថ្លែង​អំណរគុណ​ចំពោះ​បងប្អូន​យើង​ទាំង​អស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​សំរេច​បាន​ជោគជ័យ​កន្លង​មក​ ព្រម​ទាំង​ផ្តាំ​ផ្ញេីរ​ ឲ្យ​កងកម្លាំង​ទាំងអស់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​គោ​រព​វិន័យ​ ត្រូវមានស្មារតី​ សាមគ្គីភាព​ ឯកភាពផ្ទៃ ពេល​បំពេញ​ការងារត្រូវ មាន​ឆន្ទៈ​ ប្រកបដោយ​សីលធម៌​ល្អ​ សាក​សមជា​បំរេី​ប្រជា​ពលរដ្ឋ​   

     

ក្នុង​នោះ​ដែរ​ លោក​ស្នងការ​ បានថ្លែង​កោតសរសើរ​ ចំពោះ​មុខ​លោក​អនុសេនីយ៍​ឯក​ ខៀវ​ វន្ថា​ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៣​ ត្រូវ​ចូល​និវត្តន៍​ ដែល​កន្លងមក​លោក​ខៀវ​ វន្ថា​ មាន​ស្នាដៃ​ល្អ​ ក្នុង​ការ​ដឹកនាំ​ការងារ​​កិច្ច​ប្រតិបត្តិ​ការ​ថែរក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ មិន​ដែល​លេច​ចេញ​នូវ​បាតុភាព​ណា​មួយ​ ធ្វេី​ឲ្យ​ថ្នាក់​ដឹកនាំ​ នៃ​គណៈ​ស្នងការ​ ពិបាក​ដោះស្រាយ​ឡើយ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ