ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទុះអាវុធ​៦គ្រាប់​ផ្ទួនៗ​គ្នា​ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិភ័យ​សន្លប់២នាក់​ ក្នុងហេតុការណ៍​កម្លាំង​ស៊ីវិល​ចុះប្រម៉ាញ់​មុខសញ្ញា នៅសង្កាត់ព្រែកប្រា

1 ខែ មុន 678 តូ សុផល

រាជធានីភ្នំពេញ​ ៖ ហេតុការណ៍ផ្ទុះអាវុធមួយបានកើតមានឡើងក្នុងការបង្ក្រាបមុខសញ្ញាគ្រឿងញៀន ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាបងប្អូនខ្មែរឥស្លាម មានការ​ភិតភ័យ​ រហូតដល់មានអ្នកសន្លប់ចំនួន២នាក់ផងដែរ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​កើតឡើងនៅវេលាម៉ោងប្រមាណជា០៩យប់ ថ្ងៃអង្គារ៍ ទី១៦ ខែតុលា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចភូមិព្រែកតាពៅ (ទល់មុខវិហារឥស្លាម) សង្កាត់ព្រែកប្រា​ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។

ប្រភពពីអ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ភ្នាក់ងារ TNN ដឹងថា​ នៅមុនពេលកើតហេតុ​ គេឃើញនារីជនជាតិវៀតណាមម្នាក់ បានដើរចូលមកក្នុងភូមិកើតហេតុខាងលើ មួយសន្ទុះក្រោយមកស្រាប់តែ​មានកម្លាំងសមត្ថកិច្ច​ចម្រុះមួយក្រុម​ ស្លៀកពាក់ស៊ីវិល​ ពាក់មួកសុវត្ថិភាពបាំងមុខជិត មានទាំងរថយន្ត​មានទាំងម៉ូតូ មិនដឹងថា​តាមនារីជនជាតិវៀតណាមខាងលើ​ មកពីណាទេ​ ក៏ឆ្មក់ចូលមកតាមក្រោយ​ ចំណែកឯនារីជនជាតិវៀតណាមរូបនោះ បានរត់ឡើងផ្ទះប្រជាពលរដ្ឋ​ ទើបកម្លាំងសមត្ថកិច្ចចម្រុះទាំងនោះ​រត់ដេញតាមចាប់ទាំង​ មនុស្សស្រីម្នាក់​និងយុវជនម្នាក់ទៀត​ ដាក់ខ្នោះជាប់គ្នា រួចបម្រុង​នាំខ្លួន​ ចេញក្រៅ ស្រាប់តែប្រជាពលរដ្ឋដែលនៅក្បែរនោះមកឃើញទាន់​ ក៏ស្រែក​ឆោឡោ​ឡើងបង្កការភ្ញាក់​ពេញមួយភូមិ​ នាំគ្នារត់មក​រារាំង​សមត្ថកិច្ច​មិនអោយ​នាំខ្លួនចេញទៅទេ​ ដោយសារតែ​ប្រជាពលរដ្ឋ​ច្រើនពេក​ព្យាយាម​ រារាំង​មិនអោយនាំមុខជនប្រុសស្រីទាំង២នាក់នោះចេញ​ ទើបសមត្ថកិច្ចផ្ទុះអាវុធ​បាញ់ឡើងលើ​៣គ្រាប់ ដើម្បីបំបែក​ហ្វូងប្រជាពលរដ្ឋ តែនៅមិនអាចបំបែកបាន​ ទើបសមត្ថកិច្ច​បន្ត​បាញ់ឡើងលើ​៣គ្រាប់​ផ្ទួនៗគ្នាទៀត ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​មានការភិនភ័យ​ នាំគ្នា​ស្រែក​ឆោឡោ​ឡើង ទើបសមត្ថកិច្ច​ចម្រុះទាំងនោះ​ នាំគ្នា​ដកខ្លួនចេញបាត់អស់ពីកន្លែងកើតហេតុ​ ដោយបន្សល់ទុកក្មេងស្រីម្នាក់ និងមនុស្សចាស់ម្នាក់ ដែលប្រជាពលរដ្ឋខ្មែរឥស្លាម​ ភិតភ័យ​ញ័រខ្លួន​ សន្លប់បាត់ស្មារតី នៅកន្លែងកើតហេតុ​ ។

ប្រភពបន្ថែម​ទៀតថា​ ក្រោយពីសមត្ថកិច្ច​ស្លៀកពាក់ស៊ីវិល​ទាំងនោះចេញបាត់អស់ទៅ​ គេឃើញមាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌច្បារអំពៅ​ និងសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា​ ចុះមកធ្វើការសាកសួរ​ រួចដំណើររឿងហេតុ និងជួយទាក់ទងហៅ​រថយន្ត​សង្គ្រោះ​អោយមកយក​អ្នកដែលសន្លប់​យកទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យផងដែរ។

យ៉ាងណាមិញ​ពាក់ព័ន្ធ​និងករណី​ផ្ទុះអាវុធ​ខាងលើនេះ​លោក​នាយប៉ុស្តិ៍នគរបាលព្រែកប្រា​ បានប្រាប់ TNN ដឹងជាជំហានដំបូងថា ខណៈនេះកម្លាំង​សមត្ថកិច្ចនៃ​អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ និងកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ កំពុងតែ​ធ្វើការសាកសួរជនប្រុសស្រីដែល​សមត្ថកិច្ចស៊ីវុលចាប់ដាក់ខ្នោះនោះ​ ចំពោះអត្តសញ្ញាណ​សមត្ថកិច្ចក៏​មិនទាន់​អាច​បង្ហាញប្រាប់​អោយដឹងនៅឡើយទេ៕ អត្ថបទរូបភាព​ AhBoYz​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ