ព្រឹតិ្តការណ៍ថ្មីៗ

ប៉ុ​ស្តិ៍​ការ​ពារ​សុវត្ថិភាព​(P១២)ត្រូវ​បាន​បង្កើត​ឡើង​នៅ​តំបន់​ឆ្នេរ​សមុទ្រ​អូរ​ត្រេះ​ចាស់​

11 ខែ មុន 241 តូ សុផល

ខេត្ត​ព្រះសីហនុ៖ ព្រឹក​ថ្ងៃ​ទី១៦ ខែ​តុលា​ឆ្នាំ ២០១៨ នេះ​លោក​ឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ​ស្នងការ​Iនគរបាល​ខេត្ត​ព្រះសីហនុ​

បាន​មក​ប្រកាស​ ប្រគល់​ភារកិច្ច​ និង​ ធ្វេី​ពិធី​ប្រគល់​​ទទួល​ប៉ុស្តិ៍​ការពារ​សុវត្ថិភាព​ នៅ​តំបន់​ឆ្នេរ​សមុទ្រ​អូរ​ត្រេះ​ចាស់​ ស្ថិត​ក្នុង​សង្កាត់​លេខ​៤​ក្រុង​ព្រះសីហនុ​។

យោង​តាម​លិខិត​បង្គាប់​ការ​លេខ​១១៧៤ លបក១៨ ចុះ​ថ្ងៃទី​២​៧​ខែកញ្ញា​ឆ្នាំ២០១៨​ របស់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​បង្កើត​ប៉ុស្តិ៍​ការពារ​សុវត្ថិភាព​មួយ​ នៅ​តំបន់​ឆ្នេរ​សមុទ្រ​អូរ​ត្រេះ​ចាស់​ ស្ថិត​ក្នុង​សង្កាត់​លេខ​៤​ក្រុង​ព្រះសីហនុ ដែល​មាន​កម្លាំង​នគរបាល​ ១២​នាក់​ បែងចែក​ ​វេន​ប្រចាំការ​ ២៤​ម៉ោង​ ។ មានភារកិច្ច​ ការពារ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​ ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ ព្រមទាំង​អ្នក​វិនិយោគ​បរទេស​។

លោក​ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ស្នងការ នគរបាល​ខេត្ត បានមាន​ប្រសាសន៍​ផ្តាំ​ផ្ញេីរ​ ឲ្យ​កងកម្លាំង​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​គោ​រព​វិន័យ​ឲ្យ​បាន​ល្អ ត្រូវមានស្មារតី​ សាមគ្គីភាព​ ឯកភាព ផ្ទៃ ក្នុងឲ្យបានល្អ​ បំពេញ​ការងារត្រូវ ​មាន​ឆន្ទៈ​ ប្រកបដោយ​សីលធម៌​។

លោក​ឧត្តម​សេនីយ៍​ស្នងការ​ ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​ក្រុម​ហ៊ុន​ Golden Sun sky entertainment ដែល​បាន ជួយ​ឧបត្ថម្ភ ផ្តល់​ទីតាំង​ កន្លែង​ស្នាក់​នៅ​ និង​ជួយ​អាហារ​២​ពេល​ ដល់​កងកម្លាំង​ប្រចាំការ​រៀងរាល់​ថ្ងៃ​ផង​ដែរ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ