ភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមពីពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុននេះបន្តិច មានករណីជនសង្ស័យ២នាក់ ប្រដាប់ដោយកាំបិត
បានធ្វើសកម្មភាព ភ្ជុងប្លន់ ជនជាតិចិនយកលុយអស់ ចំនួនប្រមាណជាង៣ម៉ឺនដុល្លារ ដល់ក្នុងហាងលក់ភេសជ្ជៈមួយកន្លែង រួចគេចខ្លួនបាត់ដោយសុវត្ថិភាព មិនរំខានដល់កម្លាំងសមត្ថកិច្ចនោះទេ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១១យប់ ថ្ងៃចន្ទ ខែតុលា ឆ្នាំ២០១៨ នៅក្នុងហាងលក់ភេសជ្ជៈមួយកន្លែង ផ្ទះលេខ២០Eo យីហោ “ឈិន ស៊ិន” ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវ៦៣ (វិថីត្រសក់ផ្អែម) ទល់មុខផ្សារទំនើបសូរិយា ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកអធិការរងនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់ឲ្យដឹងមុននេះថា ចំពោះហេតុការណ៍ប្លន់ជនជាតិចិន យកលុយ អស់ជាង៣ម៉ឺនដុល្លារខាងលើនេះ ពិតជាមានប្រាកដមែន ខណៈពេលនេះសមត្ថកិច្ចបាននាំជនជាតិចិនរងគ្រោះ មកធ្វើការសាកសួរប៉ុស្តិ៍នគរបាលផ្សារថ្មីទី១ ៕
(សូមរងចាំព័ត៌មានលម្អិតបន្តិចទៀតនេះ)
Tag: ប្លន់ ប្លន់ដូនពេញ