ព្រឹតិ្តការណ៍ថ្មីៗ

ថាយ៉ាប់ៗមែន!បើពលរដ្ឋមិនថាមិនធ្វើឥឡូវនេះទើបភ្ញាក់រលឹក?

1 ខែ មុន 94 តូ សុផល

បាត់ដំបង៖ប្រជាពលរដ្ឋរសនៅក្នុងភូមិអូតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កំពុងរិះគន់លោកផេង សិទ្ធិ អភិបាលក្រុងបាត់ដំបង ថាផ្លូវ១ខ្សែចាប់ពីមុខធនាគារ ABAខាងត្បូងផ្សារទំនើបបូរីថ្មីរហូតដល់ហាងលក់គ្រឿងសំណងយីហោ(០៩)មានធូលីហុយចូលចាន ឆ្នាំង ពេលខ្លះដកដង្ហើមស្ទើរមិនរួចដោយសាររថយន្តតូច ធំបើកបរឆ្លងកាត់ទីនោះមិនបន្ថយល្បឿន។

លោកគ្រូពេទ្យម្នាក់(សុំមិនបញ្ចេញឈ្មោះ)បានបង្ហើបថាក្នុងនាមលោកផេង សិទ្ធិ អភិបាលក្រុងបាត់ដំបងនិងស្ថាប័នពាក់ព័ន្ធគួរជួសជុលផ្លូវ១ខ្សែនេះអោយបានលឿនពីព្រោះពលរដ្ឋដែលរស់នៅតាមដងផ្លូវនោះធុញថប់និងធូលីហុយចូលផ្ទះ ហាងលក់ដូរ ក៍ដូចផលលំបាកក្នុងការធ្វើដំណើរ។

ប្រជាពលរដ្ឋមួយចំនួនបានសួរគ្នាទៅវិញ ទៅមកក្នុងហាងកាហ្វេ១ក្បែរនោះថាតើផ្លូវនេះនឹងធ្វើរួចនៅពេលណាបើឃើញតែឈូសឆាយៗតាមចិត្តនឹកឃើញបែបហ្នឹង?

ដោយឡែកនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នេះមានគ្រឿងចក្រចាប់ផ្តើមឈូសឆាយបន្តក៍ដោយប៉ុន្តែអស់លោកខាងជំនាញធ្វើផ្លូវត្រូវបាញ់ទឹកផងកុំអោយហុយខ្លាំងពេកពួកគាត់ហូបបាយម្តងៗស្ទើរនាំគ្នាចងមុង។

ជាចុងក្រោយអ្នកលក់ដូរតាមដងផ្លូវក៍ដូចជាពលរដ្ឋរស់នៅទីនោះសង្ឃឹមនិងជឿជាក់ថាលោកផេង សិទ្ធិ អភិបាលក្រុងបាត់ដំបង សហការជាមួយមន្ទីរសាធារណះការជួសជុលលើកនេះតាមស្តងដាជៀសវាងទទួលរងនូវពាក្យរិះគន់ពីសំណាក់ប្រជាពលរដ្ឋដែលគាំទ្រថ្នាក់ដឹកនាំទើបជាប់ឆ្នោតក្នុងអាណត្តិថ្មី ឆ្នាំ២០១៨នេះ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ