ព្រឹតិ្តការណ៍ថ្មីៗ

ដោយសារតែកូន ជាមនុស្សញៀនថ្នាំ និយាយមិនស្តាប់ ឪពុកជ្រុលដៃ វាយមួយដុំថ្មបណ្តាលឲ្យស្លាប់ភ្លាមមួយរំពិច

6 ខែ មុន 108 តូ សុផល

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ដែលជាឪពុក បានជ្រុលដៃវាយកូនបង្កើតរបស់ខ្លួន បណ្តាលឲ្យស្លាប់ ដោយសារតែខឹងកូនញៀនថ្នាំ និយាយមិនស្តាប់ និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ហេតុការនេះបានកើតឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៥៖៣០នាទី ស្ថិតនៅភូមិព្រិច ឃុំត្រពាំងសាប ស្រុកបាទី ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ រាល ពៅ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពយកថ្មសម្លៀងកាំបិតវាយទៅលើជនរងគ្រោះឈ្មោះ ឌឹម បូរី ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (ត្រូវជាកូនបង្កើត)ត្រូវចំក្បាល បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងសាប ចុះអន្តរាគមន៍ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ មកធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា មូលហេតុដែលឈានដល់ការសម្លាប់កូនបង្កើត គឺមកពីខឹងកូនប្រើប្រាស់សារធាតុញៀន និយាយមិនស្ដាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់ជាច្រើនមកហើយ ។ដោយសុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!